ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីដុតបំផ្លាញផ្ទះអ្នកដទៃនៅក្នុងក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ផ្ទះមួយខ្នងទៅបានជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីដុតបំផ្លាញផ្ទះរបស់អ្នកដទៃ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង 10 និង 45 នាទីព្រឹកថ្ងៃទី 17 កក្កដា 2020នៅចំណុចភូមិអូរស្តៅសង្កាត់ស្វាយអាត់ក្រុងនិងខេត្តពោធិ៍សាត់ ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថាផ្ទះដែលត្រូវជនសង្ស័យធ្វើការដុតបំផ្លាញដោយចេតនានោះមានម្ចាស់ឈ្មោះ ស៊ីនស៊ីធារី ភេទស្រីអាយុ 41 ឆ្នាំរស់នៅក្នុងភូមិឃុំស្រុកខេត្តខាងលើផ្ទះដែលត្រូវជនសង្ស័យដុតបំផ្លាញដោយចេតនានេះមានទំហំ 6 គុណនឹងប្រាំពីរម៉ែត្រជញ្ជាំងក្តាររប្រក់ស័ង្កសីអស់ទាំងស្រុង ។
ជនបង្កដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរក្នុងហេតុការណ៍ដុតបំផ្លាញផ្ទះអ្នកដទៃដោយចេតនាខាងលើនេះត្រូវបានគេឲ្យឈ្មោះថា ងឿងសំណាង ភេទប្រុសអាយុ 28 ឆ្នាំមានទីលំនៅក្នុងភូមិជើងភ្លើងឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់ ។
យោងតាមរបាយការរបស់សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យបំផ្លាញផ្ទះអ្នកដទៃដោយចេតនាខាងលើនេះប្រើប្រាស់ថ្នាំញៀនរហូតដល់បែកថ្នាំងនិងបានរតើទៅយកសាំងពីតូបលកើដូររបសើឈ្មោះ ចិន ចំនួនមួយលិត្រយកមកហើតហើយរត់ចូលទៅក្នុងផ្ទះជនរងគ្រោះខាងលើនិងបានចាក់ដុតតែម្តងបង្កើការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភយ័២គ្រឿងរបស់ស្នងការនគបាលខេត្តពោធិសាត់ធ្វើការពន្លត់បានទាន់ពេលវេលានិងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ។
នៅក្នុងករណីអគ្គីភ័យខាងលើនេះបានបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះរួមមានទូរទស្សន៍មួយគ្រឿងកកខ្សែកផ្លាក់ទីនមួយខ្សែធំខោអាវនិងសម្ភារៈផ្សេងៗទៀតផងដែរ ។
ក្រោយពេលកើតហេតុជនជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការនគរបាលក្រុងពោធិ៍សាត់ដើម្បីកសាងឯកសារបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីផងដែរ ៕