ឆ្នាំ២០១៩ភ្ញៀវទេសចរជាង ២លាននាក់ ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ខេត្តសៀមរាប ទទួលចំណូលជិត ១០០លានដុល្លារ

ខេត្តសៀមរាប ៖ នៅឆ្នាំ២០១៩កន្លងទៅនេះ មានភ្ញៀវទេសចរបរទេសជាង ២,២០៥,៦៩៧នាក់ បានទិញប័ណ្ណចូលទស្សនារម​ណី​យ​ដ្ឋានអង្គរ ។ តាមរយៈការលក់ប័ណ្ណនេះ ទទួលបានចំណូលសរុបប្រមាណ ៩៩,០៨៨,៨៩៤ ដុល្លារអាមេរិក។ នេះបើយោងតាមសេ​ច​​​ក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ។

សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ចំនួនអ្នកទិញប័ណ្ណចូលទស្សនារម​ណី​យដ្ឋានអង្គរនេះ មានការថយជិត ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបង្ហាញដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ មានអ្នកទិញប័ណ្ណចូលទស្សនាប្រមាណ ២​០៨​,៤​៣​​​​​០នាក់ រកចំណូលបាន ៩៩,៥៣៣,៤២០ដុល្លារអាមេរិក ។

គ្រឹះស្ថានអង្គរ ក៏បានឱ្យដឹងផងដែរថា ពេលពេញមួយឆ្នាំ២០១៩ ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឧ​បត្ថ​ម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក  ៕