នៅឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញកសិផលទាំងផ្លូវការ និងមិនផ្លូវការសរុបចំនួនជិត ៧លានតោនទៅទីផ្សារក្រៅប្រទេស ក្នុងនោះការនាំចេញផ្លូវការមានចំនួនជិត ៥លានតោន និងមិនផ្លូវការជាង២លានតោន

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃដំបូងនៃឆ្នាំ២០២០នេះ បានបង្ហាញនូ​វ​តួរលេខផ្លូវការ ដែលកត់តា្រដោយក្រសួង អំពីការនាំចេញកសិផលរបស់កម្ពុជា នៅឆ្នាំ២០១៩ កន្លងទៅនេះ ។

របា​យការណ៍របស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញកសិផលទាំងផ្លូវការ និងមិនផ្លូវការស​រុ​ប​ចំនួនជិត ៧លានតោនទៅទីផ្សារក្រៅប្រទេស ក្នុងនោះការនាំចេញផ្លូវការមានចំនួនជិត ៥លានតោន និងមិនផ្លូវការជា​ង​២​លានតោន ។

ការនាំចេញផ្លូវការនៅឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន៦២ម៉ឺនតោន , ចំណិតដំឡូងមីក្រៀម-ស្រស់ ជាង៣លានតោន , ម្សៅ​ដំ​ឡូងមីជាង ៥ម៉ឺនតោន , គ្រាប់ស្វាយចន្ទី ជាង២០ម៉ឺនតោន , គ្រាប់ពោតជិត១២ម៉ឺនតោន , សណ្តែកសៀងជិត ៦ម៉ឺនតោន , ចេ​កជិត ១៦ម៉ឺនតោន , ផ្លែស្វាយជិត ៦ម៉ឺនតោន , ម្រេចជាង ៣ពាន់តោន និងផលដំណាំផ្សេងៗទៀតជិត ៣០ម៉ឺនតោន ។

ការនាំចេញស្រូវក្រៅផ្លូវការនៅឆ្នាំ២០១៩ កម្ពុជានាំចេញស្រូវក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាម ចំនួនជាង២លានតោន តា​ម​ខេត្តជាប់ព្រំដែនដូចជា តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពត ។

ទីផ្សារសំខាន់ៗសម្រាប់កសិផលរបស់កម្ពុជារួមមាន ៖ ប្រទេសចិន អឺរ៉ុប អាស៊ាន ជប៉ុន អាមេរិក កូរ៉េ ឥណ្ឌា រុស្ស៊ី អារ៉ាប៊ីសាអូឌីត អូ​ស្ត្រាលីជាដើម  ៕