ម៉ូតូ​ដឹកឈើ​ល្មើសច្បាប់ បុក​ម៉ូតូ​C.125. ធ្វើឲ្យ​ស្ត្រី​ជិះគ្នា​២​នាក់​បងប្អូន រងរបួស​ធ្ងន់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ​សៀមរាប​

ខេត្ត​ស្ទឹងត្រែង​ ÷ ​ម៉ូតូ​ដឹកឈើ​ល្មើស​ច្បាប់​បុក​ម៉ូតូ​ស្ត្រី​២​នាក់​បងប្អូន បុក​ជាមួយ​និង​ឈើ​បណ្តាលឲ្យ​មនុស្ស​របួស​ធ្ងន់​ស្រាល​០២​នាក់ ស្រី​០១​នាក់​របួសស្រាល បុរស់​ដែល​ជិះ​ម៉ូតូ​ដឹកឈើ​បង្ក មិន​មាន​រងរបួស​នោះ​ទេ ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្រាល​០២​គ្រឿង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី ២១​ខែ ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១៩:៣០​នាទី ចំណុច​មុខ ផ្ទះ​ឯម បញ្ញា​លើផ្លូវ លំ​ភូមិ​កាំ​ង​ចាម ឃុំ​កាំ​ង​ចាម ស្រុក ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។

​នេះ​បើ​តាម​របាយការណ៍​អធិការដ្ឋាន​នគ​បាល​ស្រុក​ថា​ឡាប​រី​វ៉ាត់​បានឲ្យដឹងថា​: អ្នកបើកបរ​ម៉ូតូ​បង្ក​ឈ្មោះ​បុិន គៀន ភេទ ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​កាំ​ង​ចាម​ឃុំ​កាំ​ង​ចាម​ស្រុក​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​។

​បើកបរ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ ទិសដៅ ពី​ត្បូង​ទៅ​ជើងបាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សង់​សេ​125 ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ ដោយ​ឈ្មោះ​ឆេន លក្ខិណា ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​កំពង់​ប៉ាង​ឃុំ​កាំ​ង​ចាម​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​។​

​របាយការណ៍​បញ្ចាក់​ថា​: ឈ្មោះ​ឆេន លក្ខិណា ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥​បាន​រងរបួស​ធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹងត្រែង​។​

២/​ឈ្មោះ ឆេន បុប្ផា ភេទ​ស្រី​ជនជាតិខ្មែរ​មុខរបរ​សិស្ស​រស់នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ជា​អ្នករួមដំណើរ​ជាមួយ បាន​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹងត្រែង​។​

៣/​ឈ្មោះ​បុិន គៀន ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកវ៉េវ​បាន​រងរបួស​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្នុងភូមិ​កាំ​ង​ចាម​។​

​កត្តា​គ្រោះ​ថ្នាក់​ចរាចរណ៍ ខ្វះ​ការប្រុងប្រយ័ត្ន អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​មិន​ពាក់​មួកសុវត្ថិភាព វត្ថុតាង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​ធ្វើការ​ចាប់​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កាំ​ង​ចាម ដើម្បី​បន្ត​តាម​និតិ​វិធី​ច្បាប់​។

​សូមបញ្ជាក់​ថា​: ក្នុង​របាយការណ៍​ខាងលើ​សមត្ថកិច្ច មិន​បាន​បញ្ចាក់ ពាក់ព័ន្ធ​ម៉ូតូ​ជនបង្ក ដឺ​ល​ជា​មុខសញ្ញា​យ៉ាង​សកម្មភាព ក្នុង​ការដឹកជញ្ជូន​ឈើ​បទ​ល្មើស​ច្បាប់​តាម​ម៉ូតូ នៅពេល​យប់​ដឹកឈើ​ច្រកែង​ច្រងេងច្រងាង ពេញ​ផ្លូវ​ទើប​បង្ក​ឲ្យមាន​គ្រោះ ដល់​អ្នក​ធ្វើ​ដំណើរ​រ៉េ​ពេញ​ផ្លូវ​។

​សមត្ថកិច្ច​គួរតែ​ធ្វើការ​ទប់ស្កាត់ បង្ក្រាប​ទៅតាម​ច្បាប់​ដែល​បាន​ចែង និង​ជៀសវាង​ហានិភ័យ​ផ្សេងៗ​ជាយ​: ថា​ហេតុ​ដូច​ហេ​ត​ការ​ករណី​ខាងលើនេះ តើ​សមត្ថកិច្ច​ដែល​ជា​នគរបាល​យុត្តិធម៍ គួរ​អនុវត្ត​បែបណា ទី​១.​ដឹក​ជញ្ចូន​ឈើ​ល្មើសច្បាប់​គ្មាន​ច្បាប់​អនុញ្ញាត្ត ទី​២.​ធ្វើឲ្យ​បង្ក​គ្រោះថ្នាក់​ធ្ងន់​ដល់​ជនរ​ង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ ត្រូវជា​បងប្អូន​បង្កើត​ផង​នោះ បច្ចុប្បន្ន​កំពុង​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ខេត្តសៀមរាប​។​