នគរបាលខេត្តកែប ចាប់បញ្ជូនជនសង្ស័យម្នាក់ទៅតុលា ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

ខេត្តកែប៖ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ឈួន វ៉ន ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់/ក្រុងកែប ខេត្តកែប ទៅសាលាដំបូងខេត្តកំពត តាមបណ្តឹងជនរងគ្រោះឈ្មោះ អ៊ន អ៊ីម ភេ ទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា  ។

ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលអ្នកទាំងពីរបានដឹកគ្នាមកពីហូបការ នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មកដល់ចំណុចខាងលិចភ្នំពោន ភូមិភ្នំលាវ ឃុំពងទឹក ស្រុ​ក​​ដំណាក់ចង្អើរ វេលាម៉ោងប្រហែលជិត ៩ៈ០០នាទីយប់ ជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភតែម្តង តែជនរងគ្រោះ​បានរត់រួចទៅដល់ផ្ទះ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលស​ង្កា​ត់​កែ​ប ដោយហេតុការណ៍កើតនៅឃុំពងទឹក កម្លាំងប៉ុស្តិ៍នគរបាលទាំង២ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បា​ន​កោះហៅជនសង្ស័យ និងជនរងគ្រោះមកសាកសួរបំភ្លឺ ដោយយោងតាមចម្លើយអ្នកទាំង២ស៊ីសង្វាក់គ្នា និងហេតុការណ៍ខា​ង​លើ ដោយជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈពិតប្រាកដមែន នគរបាលយើង​បានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីច្បាប់ ៕