(​ព័ត៌មាន​បឋម​) ម៉ូតូ​ជា​ច្រើន​គ្រឿង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង​ខ្លះ​យំ ខ្លះ​ខ្យល់ចាប់ ក្រោយពីរ​ឃើញ​ម៉ូតូ​របស់​ពួកខ្លួន​ត្រូវ​ភ្លើង​ឆេះ​…

ស្វាយរៀង ÷ មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​រោងចក្រ​ស៊ី​កូ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត បណ្ដាល​ឱ្យ​ឆេះ​ម៉ូតូ​របស់​កម្មករ កម្មការិនី ប្រមាណ ៣០​គ្រឿង ខូច​ទាំង​ស្រុង​ប្រមាណ ១១​គ្រឿង ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុងករណី​នេះ​ដែរ មិន​បណ្ដាលឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ដោយសារ​កម្មករ កម្ម​ការ​នី ចូល​ធ្វើការ​អស់ ហើយ​ការឆេះ គឺ​ឆេះ​នៅ​កន្លែងផ្ញើកង់​ម៉ូតូ​របស់​កម្មករ កម្មការិនី ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ ក៏​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ។​

​ក្រោយ​កើតហេតុ កម្មករ កម្មការិនី ជា​ម្ចាស់​ម៉ូតូ ខ្លះ​ស្រែក​ទ្រហោយំ ហើយ​ខ្លះ​ទៀត​កើត​ខ្យល់ចាប់ ដោយសារ​ម៉ូតូ​ត្រូវ​ភ្លើង​ឆេះ​អស់​ដូចនេះ​ស្ទើរ​ទាំងស្រុង​។​

​នេះ​ជា​ព័ត៌មាន​បឋម​ព័ត៌មាន​លម្អិត​យ៉ាងណា​យើងខ្ញុំ​នឹង​ជម្រាបជូន​ពេល​ក្រោយ​៕​