ព្រៃកោងកាង​លិច​ទឹក​នៅ​ខេត្ត​កែប ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​យ៉ាង​អ​នាធិ​បតេ​យ្យ​

​ខេត្ត​កែប ៖ ​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​អំពេ​ង ឃុំ​អង្គោល ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប បានឲ្យដឹងថា ដី​ព្រៃកោងកាង​លិច​ទឹក នៅក្នុង​មូលដ្ឋាន​ពួក គាត់ ជាប់ដៃ​ព្រែក​សមុទ្រ កំពុង​ត្រូវបាន អ្នកមាន​លុយ អ្នកមានអំណាច បាន​ជួល​កម្មករ មក​កាប់​ដីព្រៃ​កោង​ការ ជាច្រើន​ហិកតា ហ៊ុមព័ទ្ធ​យក​ធ្វើ ជា​កម្មសិទ្ធិ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​អំពែង សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ឲ្យដឹង​ថា អ្នក​ដែល​ជួល​កម្មករ​មក​កាប់​ស្កា​រ ព្រៃ​លិច​ទឹក នៅ​ភូមិ​អំពែង ឃុំ អង្កោនល ស្រុក ដំណាក់​ចង្អើរ គេ​ស្គាល់​ឈ្មោះ​ថា លោ ក នួន តារា ជា​អ្នក​ជួល​កម្មករ មក​កាប់​ឆ្ការ​ដីព្រៃ​លិច​ទឹក​នេះ​។​

​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា លោក ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប មិនទាន់​ចាត់វិធានកា​រទប់ ស្កាត់​ករណី អ្នកមាន​លុយ អ្នកមានអំណាច មក​ទន្ទ្រាន​កាន់កាប់ ដី​ព្រៃកោងកាង​លិច​ទឹក ក្នុងភូមិ​អ​អំពេ​ង ឃុំ អង្គោល នៅឡើយ​ទេ​។​

​ជាងនេះទៅទៀត មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ឃុំ ថ្នាក់​ស្រុក​ហាក់ ដូចជា​ញញើត នឹង ឥទ្ធិពល​ឈ្មួញ​មាន​អំណាច​ហើយ បណ្តោយ​ឲ្យ​ឈ្មួញ​ធ្វើ​សកម្ម ភាព​ទន្ទ្រាន​កាន់ កាប់​ដី​ព្រៃកោងកាង​លិច​ទឹក យក​ធ្វើជា​កម្មសិទ្ធិ​ទៅវិញ​។​

​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា ថ្មីៗ​នេះ ឈ្មួញ​បាន​ប្រើ​កម្មករ កាប់ឆ្ការ កាយ​ព្រំ​ហ៊ុមព័ទ្ធ​យក ព្រៃកោងកាង​លិច​ទឹក ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ញ​រញើត​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ទាំងអស់​។​

​មន្ត្រីរដ្ឋបាល​ជលផល ខេត្ត​កែប បានឲ្យដឹងថា ពេល​ដែល​បាន ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ថា​មាន​គេ​កាប់​ឆ្ការ ព្រៃ​លិច​ទឹក ហើយ​ខាង​ជំនា​ចុះទៅពិនិត្យ​ជាក់ស្ដែង ក៍​ឃើញ​គេ​កាប់ ដូច​ប្រជាពលរដ្ឋ​រាយការណ៍​មែន ហើយ​ឥឡូវនេះ ហាង​ជំនាញ​យើង កំពុង​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​។​

​ទង្វើ​របស់​ឈ្មួញ​គឺជា​ភស្តុតាង​បង្ហាញថា ឈ្មួញ​មិន​ញញើត​ក្នុង​ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​កោង កាង​លិច​ទឹក​នោះទេ ព្រោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប មិន​ហ៊ាន​ចាត់ វិធានកា​រទប់ ស្កាត់​សកម្មភាព របស់ ក្រុម​ឈ្មួញ​ឡើយ​។​

​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កែប បាន​លើកឡើង​ថា ប្រសិនបើ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប ក៏ ដូចជា​ប្រធាន​មន្ទីរ កសិកម្ម​និង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កែប ព្រមទាំង​មន្ត្រីរដ្ឋបាល​ជលផល មាន​វិធានការ ច្បាស់លាស់​ក្នុង​ការទប់ស្កាត់ សកម្មភាព ទន្ទ្រាន​កាន់កាប់ ដីព្រៃ កោង​កាង​លិច​ទឹក​នោះ គឺ​គ្មាន​ឈ្មួញ​ណា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។​

​បញ្ហា​នេះ​ជា​រឿង ដែល​ថ្នាក់ដឹកនាំ ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈ្មួញ​កំពុង​ប្រើ​កម្មករ មក​កាប់​ឆ្ការ ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​កោង កាង​លិច​ទឹក ក្នុងភូមិ​អំពេ​ង ឃុំ អង្គោល ស្រុក​ដំណាក់​ចង្អើរ យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ដោយ​កោះទន្សាយ​

​លោកស្រី គឹម ចា​ន្នី អភិបាលស្រុក ដំណាក់​ចង្អើរ បាន​ថ្លែង​ប្រាប់ អ្នកយកព័ត៌មាន​យើង នៅ​រសៀល​ថ្ងៃ​ទី 18 ខែកក្កដា​នេះ​ថា រដ្ឋបាល​ស្រុក បាន​ផ្សព្វ ផ្សាយ និង ជូនដំណឹង​ទៅ ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​រួច​ហើយ បើ​ប្រជាពលរដ្ឋ​ណា មិន​ស្ដាប់​តាម​ការណែនាំ របស់​អាជ្ញាធរ នៅតែ​បន្ត​កាប់ឆ្ការ​កាន់ កាប់ និង ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ទៀត​នោះ ត្រូវ​ចាត់ការ​និង​អនុវត្ត​តាម​តាម​ផ្លូវច្បាប់​។​

​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត របស់​ខ្លួន​ឡើយ ហើយ​ព្រៃកោងកាង​លិច​ទឹក​រាប់សិប​ហិកតា ក៏​មិន​ប្រឈម​នឹង​ការបំ ផ្លាញ​យ៉ាង​អនាធិបតេយ្យ​។​