ឃាត់ខ្លួន​យុវជន ១ នាក់ ជាប់​សង្ស័យ​ពី​បទ មុខសញ្ញា ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ឆ្នេរ​អង្កោល

កែប ៖ កាលពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០២២ ម៉ោង​៤​ល្ងាច កម្លាំង​ជំនាញ​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​មុខសញ្ញា ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ១​ករណី នៅ​ចំណុច​ឆ្នេរ​អង្កោល ស្ថិតនៅក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ ឈិន ម៉ៅ ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន ថ្នាំញៀន ៣​កញ្ចប់​,​ម៉ូតូ​១​គ្រឿង​,​ទូរស័ព្ទ​១​គ្រឿង​។​

​កិច្ច​ប្រតិបត្តិការ​នេះ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​កែប ក្រោម​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​លោក វ​.​ទោ សូ បញ្ញា ស្នងការរង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទុយ ពុទ្ធី នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ៕