ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៦៥៧​នាក់ នៅក្នុង​ភូមិ​ត្របែក​ពក និង​មណ្ឌល សកម្មភាព ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្តាល ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល

​កោះធំ​៖ ថ្ងៃអាទិត្យ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ ២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ស្រុក​កោះធំ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១៦០០​នាក់​នៅ ក្នុងភូមិ ត្របែក​ពក និង​មណ្ឌល​សកម្មភាព ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្តាល នៅក្នុង​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​ក្រុម ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ លោក លោកស្រី ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍​គណបក្ស​ស្រុក គណៈអចិន្ត្រៃយ៍​គណបក្ស​ឃុំ​កំពង់​កុង សមាជិក​គណបក្ស​ប្រជាជន កម្ពុជា​ទូទាំង​ឃុំ​កំពង់​កុង​សរុប​ប្រមាណ​៦៥៧​នាក់​។​

​ថ្លែង​ក្នុង​មតិ​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ តួនាទី​និង​ភារកិច្ច របស់​សមាជិក​សមាជិកា​បេក្ខភាព​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​ដើម្បី​បម្រើ​ប្រជា ពលរដ្ឋ​នៅ​ឃុំ​កំពង់​កុង​ឱ្យអស់​ពី​កម្លាំងកាយ​កម្លាំងចិត្ត និង​បាន​ស្នើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ ពិចារណា​ឱ្យបាន​ច្បាស់លាស់​នៅពេល​គូស​សន្លឹកឆ្នោត ដោយ​ចោទសួរ​ខ្លួនឯង​ថា​តើ​គួរ​បោះឆ្នោតឱ្យ គណបក្ស​ណា​? តើ​គណបក្ស​ណា​ដែល​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រទេសជាតិ​មាតុភូមិ​របស់​យើង តើ​គណបក្ស​ណា​ដែល​កសាង​មន្ទីរពេទ្យតេជោ​សែន​កោះ​ធំ​ឱ្យ​យើង និង​អាច​ឆ្លើយថា​៖ អ្នក​កសាង មន្ទី​ពេទ្យ​តេជោ​សែន​កោះធំ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់ធ្ង​រថា ក្រុមការងារ​គណបក្ស​ប្រជាជន​នៅ​ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្ដាល គឺជា​អ្នក​បម្រើ​រាស្ត្រ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ខំ​បម្រើ​រាស្ត្រ ផ្ដល់​សេវា​សាធារណៈ សេវា​ចាំបាច់ ធ្វើឱ្យ​បាន​លឿន ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​មាន​តម្លាភាព​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​គោលបំណង​របស់​វិទ្យាស្ថាន​តេជោ សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បណ្ដុះបណ្ដាល​និស្សិត​ជំនាន់​ក្រោយ​ឱ្យមាន​សមត្ថភាព​ក្នុងការ កសាង​ផ្លូវ ស្ពាន​ឱ្យ​មាន​គុណភាព​រឹងមាំ ជីដូន​ជីតា​យើង​កសាង​អង្គរវត្ត និង​ប្រាសាទ​ច្រើន​កន្លែង​មាន អាយុកាល​រាប់ពាន់​ឆ្នាំ ដូច្នេះ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ពិតជា​អាច​កសាង​ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ​ទៀត​ដោយ​ខ្លួនឯងបាន ដោយ​មិន​ពឹង​បរទេស និង​បាន​សំដែង​មោទនភាព​ផងដែរ ដែលមាន និស្សិត​ចំនួន​ពីរ​រូប​នៅ​ឃុំ​កំពង់​កុង​បានទទួល​អាហារូបករណ៍​ចំនួន​១០០%​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​សិក្សា កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ផង​ដែរ​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យ បាន​គ្រប់ៗ​គ្នា ចាប់ផ្ដើម​ពី​ម៉ោង​៧.០០​នាទី​ព្រឹក រហូតដល់​ម៉ោង​១៥.០០​នាទី​រសៀល និង​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​កំពង់​កុង ឋិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៤ មាន​រូប​ទេវតា​បាច់ផ្កា​ជា​សម្គាល់​ឋិត ក្នុងចំណោម​គណបក្ស​ចូលរួម​ការបោះឆ្នោត​ចំនួន​៥ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​អត្ត សញ្ញាណ​បណ្ណ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឱ្យ​ការបោះឆ្នោត ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់​ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ត​ភ្ជាប់​សម្រេចបាន​ក្នុង​ឃុំ​កំពង់​កុង រួមមាន​៖ ផ្លូវ​បេតុង​១​កន្លែង​ប្រវែង​៦.០០០​ម៉ែត្រ​នៅ​ភូមិ​ល្វា​ទោ​ង ស្ដារ​ព្រែក​២​ព្រែក​ប្រវែង​៤.៥០០​ម៉ែត្រ នៅ​ភូមិ​ជ្រុង​រមាស និង​ភូមិ​ព្រែក​ហង់ ធ្វើ​ទ្វារ​ទឹក​បាន​ចំនួន​២​ព្រែក​នៅ​ភូមិ​ជ្រុង​រមាស និង​ភូមិ​ព្រែក​ហង់ ធ្វើ​ស្ពាន បេឡេត៍​២​កន្លែង​ប្រវែង​៣២​ម៉ែត្រ​នៅ​ភូមិ​ត្របែក​ពក ធ្វើ​ស្ពានបេតុង​៦​កន្លែង​ប្រវែង​៧៦​ម៉ែត្រ នៅ​ភូមិ​ជ្រុង រមាស​១​កន្លែង នៅ​ភូមិ​ព្រែក​ផ្អាវ​៣​កន្លែង នៅ​ភូមិ​ក្បាលដំរី​ក្រោម​១​កន្លែង ដា​ឡូ​១​កន្លែង ប្រវែង​៨​ម៉ែត្រ នៅ​ភូមិ​ក្បាលដំរី​ក្រោម និង​អំពូល​សូ​ឡា​ចំនួន​៣០៦​អំពូល​៕