សមត្ថកិច្ចស្រុកភ្នំក្រវ៉ាញធ្វើការបង្ក្រាបសង្វៀនបញ្ជល់មាន់ បានម៉ូតូ១៧គ្រឿងនិងមាន់ជល់៤ក្បាល

ខេត្តពោធិ៍សាត់ ៖ ម៉ូតូ១៧គ្រឿងនិងមាន់ជល៤ក្បាលត្រូវបានសមត្ថកិច្ចនគបាលស្រុកភ្នំក្រវ៉ាញ សហការជាមួយកម្លាំង ប៉ុស្តិ៍​នគ​បា​ល ធ្វើ​កា​​របង្ក្រាបសង្វៀនបញ្ជល់មាន់ ខណៈដែលក្រុមអ្នកញៀនល្បែងបញ្ជល់មាន់កំពុងធ្វើសកម្មភាពលេងល្បែងស៊ីសងបញ្ជ​ល់​​​មាន់ ។

ប្រតិបត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិអូរបាក់ត្រា ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេ​ត្ត​ពោធិ៍សាត់ ។
ប្រ​ភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលចុះប្រតិបត្តិការបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះ សមត្ថកិច្ចបានរាយ​កា​រណ៍​ជូ​នស្នងការដ្ឋាននគបាលខេត្ត និងសុំការអនុញ្ញាតិពីព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ។

ក្នុងកិច្ចប្រតិបត្តការណ៍ខាងលើនេះ សមត្ថកិច្ចបានដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន២៧គ្រឿង មាន់ឈ្មោលចំនួន ៤ក្បាលរួមនិងវត្ថុតាងមួយចំនួនផងដែរ ។

ក្រោយការបង្ក្រាបដកហូតបានវត្ថុតាង និងមាន់ ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកភ្នំក្រវ៉ាញ ខេត្តពោ​ធិ៍​សា​ត់ ៕