រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខកម្មកររងគ្រោះដោយសារអគារដួលរលំសង្កត់ពីលើនៅខេត្តកែបដែលមកសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកំពត

ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអ​ញ្ជើ​ញមកសួរសុខទុក្ខអ្នករងគ្រោះដោយសារការបាក់រលំអគារនៅខេត្តកែប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេ​ត្ត​កំពត និងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួយសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យកាល់ម៉ែត្រ ព្រមទាំងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសរសើរដល់ក្រុមគ្រូពេទ្យទាំងអ​ស់​ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ជាកម្មករ សំណង់រងគ្រោះដោ​យ​សារបាក់អគាររលំសង្កត់លើ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ​ ។