ត្រីគ្រប់ប្រភេទត្រូវបានដឹកចេញពីផ្សាកំពង់ឆ្នុកទ្រូ ចែកចាយទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ ត្រីគ្រប់ប្រភេទត្រូវបានប្រជាពលរដ្ឋ និងក្រុមអាជីវកប្រមូលទិញនៅផ្សាកំពង់ឆ្នុកទ្រូ​​​ ដឹកតាមរថយន្តយកទៅ​ល​ក់រាយ   និងលក់បោះដុំឱ្យម៉ូយនៅតាមទីផ្សារក្នុងស្រុក    ខណៈដែលប្រជាអ្នកនេសាទដាក់មង    ដាក់លបដឹកយកមកលក់   ។

ស្ត្រីជាឈ្មួញប្រមូលទិញផលនេសាទនៅផ្សារកុំពង់ឆ្នុកទ្រូបាននិយាយនៅថា ត្រីដែលគាត់កុំពុងប្រមូលទិញនេះ គឺបានមកពីប្រ​ជា​​នេសាទដែលនៅខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខ្លះទៀតមកពីតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ផ្សេងៗទៀត ។

ស្ត្រីជាឈ្មួញប្រមូលទិញផលនេសាទបានបន្តទៀតថា  ត្រីដែលគាត់ប្រមូលទិញរាល់ថ្ងៃនេះ  ពេលដែលសម្បូរច្រើន  គឺនៅរដូវខ្នើត មា​​​នត្រីតូចត្រីធំ ត្រីល្អិត កំពឹស ខ្ចងខ្ចៅ ទៅតាមតម្លៃត្រីដែលទិញបាននេះ គឺគាត់ដឹកតាមរថយន្តយកទៅបោះអោយម៉ូយនៅ​ឯ​រាជធានីភ្នំពេញ និងខ្លះទៀតទៅតាមបណ្តាខេត្តឆ្ងាយៗក្នុងប្រទេសកម្ពុជា  ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក ផល លីឡា បានអោយដឹងថា តម្លៃត្រីរ៉ស់ មានតម្លៃពី ៦០០០-១០០០០រៀល  ត្រីឆ្លាំ​ងតម្លៃពី៩០០០-១៥០០០រៀល ត្រីចង្កែង មានតម្លៃ៦០០០-១០០០០រៀល ដោយឡែកត្រីនុយ មានតម្លៃត្រឹមតែ  ១​៥​០​០​-​២៨០​០​រៀលតែប៉ុណ្ណោះ  ។

លោកបញ្ជាក់ឱ្យដឹងទៀតថា  ត្រីដែលបានយកមកលក់នៅផ្សារកំពង់ឆ្នុកទ្រូនេះ គឺមានមកពីខេត្តផ្សេងៗដែលជាប់នឹងដៃបឹងទន្លេសាប ហើយផ្សារកំពង់ឆ្នុកទ្រូ  គ្រាន់តែជាទីចំណតលើកដាក់ឡើងត្រីសម្រាប់អាជីវករ  ទិញ-លក់ត្រី  និងដឹកចេញទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ  ៕