ពិធីប្រគល់ជ័យលាភី និងប្រភេទឯកសណ្ឋាន(Medal and Jersey) ដល់កីឡាករជើងឯកជុំទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ខេត្តកំពត

ខេត្តកំពត ៖  នារសៀលថ្ងៃទី០៥   ខែមករា  ឆ្នាំ២០២០ ត្រូវបានធ្វើឡើងនៅវេទិកាផ្តាច់ព្រ័ត នៅមុខសណ្ឋាគារឡឺបូកគោផាលេស (អ​តីតកាស៊ីណូចាស់) ក្រោមវត្តមានឯកឧត្តមបណ្ឌិត  ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រ​សួង និងឯកឧត្តម ជាវ តាយ អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពត  ។

 

ពិធីនេះ មានការចូលរួមពី  កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត។ គួរបញ្ជាក់ថា ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ការប្រកួតនឹងចាប់ផ្ដើមពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង កាត់តាមស្រុកស្រែអំបិល  ខេត្តព្រះសីហនុ  ឆ្ពោះទៅកំពូលភ្នំបូកគោ  ខេត្តកំពត  ដោយមានរយៈចម្ងាយ  ១៧២.៨ គីឡូម៉ែត្រ  ៕