ក្រុមប្រតិបត្តិសាខា កាកបាទក្រហម កម្ពុជាខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកែប ដែលរងគ្រោះដោយសារបាក់រលំអគារ នៅខេត្តកែប

ខេត្តកែប ៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រុមការងារថ្នាក់កណ្តាល កាកបាទក្រហម កម្ពុជា  ដឹកនាំដោយលោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញឹក និងលោកជំទាវពុំ ចន្នីនី អគ្គលេខាធិការ កា​កបាទក្រហម កម្ពុជា និងសហការី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា  កាកបាទក្រហម  កម្ពុជាខេត្តកែប បានអញ្ជើញចុះ​សួរសុខទុក្ខ  អ្នកជំងឺ  ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកែប   ដែលរងគ្រោះដោយសារបាក់រលំអគារ នៅខេត្តកែប ដោ​យ​បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ   សម្ភារៈប្រើប្រាស់  និងថវិកាមួយចំនួនផងដែរ  ។  បន្ទាប់មកក្រុមការងារបានបន្ត សំ​​ណេះសំណាលសួរសុខទុក្ខគ្រួសារសម្រាលកូន ចំនួន ៥នាក់  និងបានប្រគល់ជូន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និង​ថ​វិកាមួយចំនួនផងដែរ  ។