
ករណីឈ្មួញធ្វើសកម្មភាពកាយដីភ្នំម្រោមខេត្តកំពត ធ្វើអាជីវកម្មតាមអំពើចិត្តឃុបឃិតជាប្រព័ន្ធ
កំពត ៖ ប្រភពពីប្រជាពលរដ្ឋ នៅភូមិដំ ណាក់ចំបក់ ឃុំ សំរោងលើ ស្រុក បន្ទា យមាស ខេត្តកំពត បានឲ្យដឹងថាភ្នំម្រោម ក្នុងមូលដ្ឋានពួកគាត់ កំពុងត្រូវឈ្មួញ ជីក កកាយ តាមអំពើចិត្ត ហើយមន្ត្រីមន្ទីរពាក់ ព័ន្ធ ក៏ដូចជាមន្ត្រី អាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក មិនចាត់វិធាន ការទប់ស្កាត់នោះទេ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពា វនាវឲ្យលោក សោម ម៉ៅ ធនិនអភិបាល ខេត្តកំពត ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល ចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់។
បើមិនដូច្នេះទេ ភ្នំមួយនេះត្រូវ រលាយបាត់រូបរាងក្នុងពេលឆាប់ៗជាមិនខាន ។
បើតាមការបង្ហើប ពីមន្ត្រីក្តាមខ្យងមួយចំនួ ន បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ ប្រធានមន្ទីររ៉ែនិងថាម ពលខេត្តកំពត ឈ្មោះក៏មិនហ៊ានធ្វើសក ម្មភាព កាយដីភ្នំដឹក ដើរលក់យ៉ាងរលូនបាទីដែរ។
មិនគួរលោក នៅ ធនិន អភិបាលខេត្តកំពត មិនគួរបណ្តែត បណ្តោយត ឲ្យគ្រឿងចក្រនោះធ្វើសកម្មភាពទៀតទេ
សារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោកសមវិចិត្រ ប្រធានមន្ទីររ៉ែថាមពលខេត្តកំពតបានទេ ដោយសារទូរស័ព្ទរបស់គាត់ ប្រព័ន្ធជាប់រវល់។
ចំណែក លោក ម៉ៅធនិន អភិបាលខេត្តកំពត ក្រុមការងារយើងខ្ញុំ មិនអាចសុំការបំភ្លឺបានទេ ដោយសារតែទូរសព្ទ័ របស់គាត់ខលពីដល់ហើយ តែប៉ុនមានអ្នកលើក។
ប្រការនេះហើយ ទើបឈ្មួញអាចធ្វើសកម្ម ភាពជីក កកាយដីភ្នំម្រោម ដឹកជញ្ជូនយកទៅលក់ ក្នុងមួយរថយន្តតម្លៃ៤ម៉ឺនទៅ៥ម៉ឺនរៀល យ៉ាងសុខស្រួលហើយមានការឃុបឃិតជាប្រព័ន្ធផងដ័ដែរ។
ហេតុនេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល គួរពិនិត្យឡើងវិញផងដែរ ព្រោះករណីឈ្មួញ ជីកកកាយដីភ្នខាលើនេះ ធ្វើអាជីវកម្ម គគឺមានការបើកដៃពីសំណាក់ លោក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។