អភិបាលខេត្ត​កែប អំពាវនាវ​អោយ​ប្រជា​ព ល​រដ្ឋ​ចូលរួម​ចាក់​វ៉ាក់សាំង​ដុស​ទី​៥

​ខេត្ត​កែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិ​បា ល ខេត្ត​កែប បាន​អំពាវនាវ ប្រជាពលរដ្ឋ ទូទាំង​ខេត្ត​ចូលរួម ចាក់​វ៉ាក់សាំង​ដូសទី ៥ ទាំងអស់គ្នា នៅ​ថ្ងៃ​ទី ១៣ ខែ មិថុនា ឆ្នាំ​២ ០២២ ប្រសាសន៍​នេះ ឯកឧត្តម បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ ឆ្នេរសមុទ្រ​កោង កាង​ដី​លំហែកាយ​លេខ​១ មានតែ​១ នៅ​ក្រុងកែប​ខេត្ត​កែប​ដែល​មាន​ផ្ទៃដី​ចំនួន ១៥​ហិកតា ឋិត​នៅ​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់ អូរ​ក្រ សារ ក្រុងកែប ខេត្ត​កែប ។​

​ឯកឧត្តម អភិបាលខេត្ត បាន​មាន​ប្រសា សន៍​ថា ខេត្ត​កែប ស្ថិត​នៅ​ទិស​នារតី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា មាន​ចំងាយ​ប្រវែង 175 km ពី​រាជធានី​ភ្នំពេញ មាន ផ្លូវជាតិ ឆ្លងកាត់​ចំនួន​ពីរ​ខ្សែរ ផ្លូវជាតិ​លេខ 33 នឹង 33A ហើយ​ខេត្ត​កែប គឺជា​ខេត្ត​មួយ ដែលមាន ឧទ្យាន​ជាតិ នៅ​ចំ​កណ្ដា ល​ទីក្រុង និង ឆ្នេរសមុទ្រ ដ៏​ស្រស់ស្អាត មាន​ប្រវែង ២៧០០ ម៉ែត មាន​ផ្លូវ​រថភ្លើង ១​ខ្សែរ ស្ថានីយ៍​រថភ្លើង​១​កន្លែង មាន​កោះ​ចំនួន​១២​កន្លែង ថ្ម​ស្ងួត​១​កន្លែង និង ថ្ម​សង្កត់​១​កន្លែង​ផងដែរ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ចិ ត្តមក​ដើរ​លេង​កម្សាន្ត​។​