ល្បែង​មាន់​ជល់​តាម​ទូ​រទស្ស ន៍ និង​ឆ្នោត​តាម​អន​ឡា​ញ លេង​ដោយ​បើកចំហ​តែម្តង នៅក្នុង​កំពត​

កំពត ៖ ល្បែង​មាន់​ជល់ តាម​ទូរទស្សន៍ និង​ល្បែង​ឆ្នោត​ឡូតូ​តាម​អន​ឡា​ញ កំពុង ពេញនិយម​ខ្លាំង​នៅ ក្នុង ខេត្ត​កំពត ខណៈ​អ្នកលេង​ចាក់​លុយ​ច្រើន​គួរសម​។​

​តាម​ឲ្យ​ការដឹង របស់​ក្រុម ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​១១ ខែ​មិថុន​ស ឆ្នាំ​២០២២ នេះ បានឲ្យដឹងថា ពួកគាត់​បាន​សង្កេត ឃើញ​មាន ទីតាំង​ល្បែង​ជល់​មាន់​តាម​ទូរទស្សន៍ និង​ល្បែង​ឆ្នោត​ឡូតូ​អន​ឡាញ ជាច្រើន​កន្លែង កំពុង​ទទួល បាន​ការចាប់ អារម្មណ៍​ខ្លាំង ពី​សំណាក់​ក្រុមអ្នកលេង ខណៈ ដែល​ល្បែង​នេះ ពួកគាត់​មិនដឹង​ថា ខុសច្បាប់ ឬ​ស្របច្បាប់​ឡើយ ទើបបាន​ជា​គ្មាន​ការបង្ក្រាប​បែប​នេះ​។​

​ប្រជាពលរដ្ឋ​ដដែល បានបញ្ជាក់​ថា ពួកគាត់​បាន​ឃើញ គេ​លេង​ល្បែង​ទាំងនេះ នៅ​ផ្ទះ​លក់​កាហ្វេ ។​

​ល្បែងស៊ីសង​ខាងលើនេះ បើក​ដំណើរការ​ជា​យូរ​ខែ​ណាស់​មកហើយ មិនដែល​ឃើញ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច ចុះ​មក​បង្ក្រាប​សោះ ទុក​ឲ្យ​ល្បែង​ទាំងនេះ​បើក​លេង​ដោយ​សេរី ។​

​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពត មួយចំនួន​បាន​ដាក់​តា​សង្ស័យ ទៅ​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ខេត្ត​កំពត​ថា ប្រហែលជា​បាន​ទទួល​លាភសក្ការៈ​មី​ឡប់​បែង​ជល់ មាន់​តាម ប្រព័ន្ធ​អន​ឡាញ​ហើយ បាន​ជា​មិន​បង្ក្រាប​បណ្ដែតបណ្ដោយ​ឲ្យ​លេង​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ល្បែង​ស៊ី សង​ជល់​មាន់នៅ​លើដី បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​សឹងតែ​គ្រប់​ទីកន្លែង ហេតុ​អ្វី​សារ​ជល់​មាន់​តាម​ទូរទស្សន៍ និង​ឆ្នោត​ឡូ​តូ​តាម​ប្រព័ន្ធ អន​ឡាញ​មិន​បង្ក្រាប ទុក​ឱ្យ​លេង​យ៉ាង អនាធិបតេយ្យ បែប​នេះ​អញ្ចឹង​
​ព្រោះ​ល្បែងស៊ីសង ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ លេង​ដាក់​លុយ​ច្រើន​ជាង​មាន់​ជល់​នៅលើ​ដី​ទៅទៀត​។​

​ក្រុម​អ្នក​ញៀន​ល្បែង មួយចំនួន​បាន​នាំគ្នា​និយាយថា ប្រជាពលរដ្ឋ​លេងល្បែង​ជល់​មាន់​លើដី បន្តិចបន្តួច សមត្ថកិច្ច​ចុះ​មក​បង្ក្រាប ធ្វើឱ្យ​ពួក​គាត់​រត់​ចង់​លោះ ព្រលឹង ចំណែក​ល្បែងស៊ីសង​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ សមត្ថកិច្ច​នាំគ្នា​អង្គុយ​មើល​ទៅ​វិញ​។​

​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​ទេ ដោយសារ​ទូរស័ព្ទ​របស់គាត់ ខ​ល​ចូល​ហើយ​ពុំ​មាន​អ្នក​លើក​។​

​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ​ច័ន្ទ មធុរិទ្ធ​ស្នងការ នគរបាល​ខេត្ត​កំពត បានទេ បើ​សា​ទូរស័ព្ទ​របស់​លោក​អ្នក​អាច​ទំនាក់ ទំនង​បាន​។​

​ប្រជាពលរដ្ឋ សូម​អំពាវនាវ អោយ សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ​ច័ន្ទ​មធុ​រិទ្ធ​ស្នងការ​នគរបាល​ខេត្ត​កំពត លោក​កែវ​សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពត ជាពិសេស សម្ដេច​អគ្គ​មហា សេនា ប​តី​តេជោ​ហ៊ុនសែន នាយក រដ្ឋ​ម ន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា មេ ត្តាជួ​យ​ចាត់ វិធានការ ទៅលើ​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន នៃ​ទឹកដី​ខេត្ត​កំពត​ផង​។​