​ខូចចិត្ត​រឿង​សង្សារ​បណ្តើរ​អ្នកថ្មី បែកគំនិត​ជិៈ​ម៉ូតូ​កាប់​គេឯង ត្រូវ​កម្លាំង​នគរបាល​ចាប់វាយ​ខ្នោះ​

​បន្ទាយមានជ័យ​៖ ខូចចិត្ត​រឿង​សង្សារ​បណ្តើរ​អ្នកថ្មី បែកគំនិត​ជិៈ​ម៉ូតូ​កាប់​គេឯង ត្រូវ​កម្លាំង​នគរបាល​ចាប់វាយ​ខ្នោះ បញ្ជូន​ទៅ​កាន់​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​ចាត់​តាម​ច្បាប់​នូវ​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន ទី​១.​ឈ្មោះ តឿ ចំរើន ហៅ​ម៉ឺន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ទី​២​ឈ្មោះ ជា លី​ហួត ហៅ​ហួត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ជា​មិត្តភក្តិ​ធ្វើការ​កាស៊ីណូ​ជុំគ្នា ស្នាក់នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត​។

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់ថា ដោយ​ការយកចិត្តទុកដាក់ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទ​យ​មានជ័យ កម្លាំង​ជំនាញ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ស្រាវជ្រាវ តាមរយៈ​កា​ម៉ា​រ៉ា​សុ​វត្ថ​ភាព ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នៅ​ម៉ោង​២២.១៥​នាទី ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ នៅ​ម្ដុំ​កាស៊ីណូ​ហ្គែ​ន​ទីង ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត និង​បាន​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្សូ​ម​ម័​រ​អ៊ិច ព​ណ៍ស​-​ក្រហម ពាក់​ស្លាក​លេខ (​ប​.​មានជ័យ​1P-9446) រួម​ទាំង​កាំបិទ​ធ្វើ​សកម្មភាព​មួ​យ​ដើម​ប្រវែង​ជាង​១​ម៉ែត្រ​ផង​ដែរ​។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ដែល​ដើរ​តាម​ផ្លូវ​ដល់​ទៅ​ពីរ​នាក់ កាលពី​យប់​ថ្ងៃ​ទី​១០​ខែមិថុនា ពិតប្រាកដ​មែន​។ ដោយសារ​តែ​ខូចចិត្ត​និង​សង្សារ​បែកចិត្ត​បណ្តើរ​អ្នកថ្មី ទើប​រៀបចំ​គម្រោង​កាប់​ខាង​ប្រុស​ដែល​ឆក់​យក សង្សារ​របស់​ខ្លួន តែ​រក​មិនឃើញ ទើប​ក្រ​ពល់​មុខ ជិៈកា​ប់ជនជាតិ​ចិន​ទាំង​ពីរ​នាក់ ដើម្បី​រំសាយកំហឹង​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ភ្ចាប់​កា​ម៉ារ៉ាសុ​វត្ថភា​ព ការពារ​ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ក៏ដូចជា​ការចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ស្រាវជ្រាវ​បង្ក្រាប​ជនល្មើស ដើម្បី​រក្សារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​៕