ឈ្មួញ​សម្រុក​ដឹក​ធ្យូង​ទៅ​ប្រទេស​វៀតណាម​

​ក្រចេះ ៖ បើ​តាម​ការសង្កេត​មើល​ពី​ការដឹកជញ្ជូន​ធ្យូង​ចេញពី​តំបន់​នាៗ នៅក្នុង​ស្រុក​ស្នួល​តាម​រថយន្ត​កែឆ្នៃ​ធំៗ​ឆ្លងកាត់​ស្នាក់ការ​បរិស្ថាន​និង​ស្នាក់ការ​មេព្រៃ​និង​ប៉េអឹម​ជា​ច្រើន​កន្លែង​នៅ​ក្នុងស្រុ​ស្នួល​ដើម្បី​យក​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នាៗ នៅក្នុង​ស្រុក​ស្នួល​ឃើញថា​មាន​ជា​រៀងរាល់ថ្ងៃ​ ។

​ចំណែក​ប្រភព ពី​ប្រជា​ពល​បាន​លើកទឿងថា គាត់​មិន​ដែល​ឃើញ​មាន​សម្ថ​កិច្ច​ពាក់​ពន្ធ​ណា​មក​បង្ក្រាប់​ឡាន​ដឹក​ធ្យូង​ដែល​ដឹក​យ៉ាង​គគ្រឹក​គគ្រឹង​នេះ​ទេខ​ណះ​ឡាន​ដឹក​ធ្យូង​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ នេះ មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង ដឹកជញ្ជូន​ធ្យូង​ឆ្លងកាត់​ស្រុក ស្នួល ខេត្ត​ក្រចេះ បន្ត​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន តាម​ច្រក​ការពារ​ព្រំដែន អូ​តា​លា​វ ស្ថិតនៅក្នុង​ឃុំ​ក្បាល​ត្រាច​ស្រុ​ស្នួល​ខេត្ត​ក្រចេះ ៕