​បទល្មើស​ព្រហ្មទណ្ឌ​:(​បង្ក្រាប​ករណី​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​និង​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​)

កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​៣៣​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ កែវ សារិ អធិការ​នគរបាល​ក្រុង សហការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធ៍ង​សា​ត់ និង​ដោយ​មាន​ការចូលរួម​សហកា​រណ៍​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហែម បូ​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុង​ករណី​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និង​ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃ​ទី​០៥.​មិថុនា​.២០២២ វេលា​ម៉ោង​១៩.៣០​នាទី នៅ​ចំណុច​មុខ​ធនាគារជាតិ ស្ថិត​នៅ​ភូមិពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ (​បណ្ដាល​អោយ​ជនរងគ្រោះ​ជា​សមត្ថកិច្ច​រងរបួស​ធ្ងន់ធ្ងរ​)​។

​ចំណុច​ទី​០១ លើ​ផ្លូវជាតិ​លេខ​០៥ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ (​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១​នាក់ ម៉ូតូ​០១​គ្រឿង ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង )​។​

​ចំណុច​ទី​០២​ជិត​វត្ត​ព្រែក​សំរោង ស្ថិតនៅ​ភូមិ​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​(​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ម៉ូតូ​ចំនួន​០១​គ្រឿង ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​) ។​

​ជន​សង្ស័យៈ​
១.​ឈ្មោះ​ញាស់ អន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​បន្ទាយ​ត្រោក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​(​ជា​អ្នក​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​)
២.​ឈ្មោះ​ញាស់ អ៊ី​ត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​បន្ទាយ​ត្រោក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ (​ជា​អ្នក​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ និង​ជា​អ្នក​ជិះ​ឌុប​) ។​
៣.​ឈ្មោះ ផុន វី​រ៉ា​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ (​ជា​អ្នក​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​)​។ ជនសង្ស័យ​ទាំង​០៣​នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​បាន​រួច​គេចខ្លួន​ពី​ខេត្ត​ពោធិ៍សាត់ ទៅ​ស្នាក់នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ។​

​បន្ទាប់​ពី​នាំខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​មក​ធ្វើ​ការសួរនាំ​រួច ជនសង្ស័យ​ក៏​បាន​ចង្អុលបង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ក្រុម​បក្សពួក​ខ្លួន​ដែល​បាន​ប្រព្រិត្តិសកម្ម​ភាព​ជា​មួយ​។​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១១ និង​១១​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ កែវ​សារិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ សហការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋានន​គ​របាលស្រុក​កណ្ដៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាល​ស្រុក​កណ្ដៀង បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ចំណុច​វាលស្រែ ខាងកើត​វត្ត​ទួល​ម្កាក់ ស្ថិត​នៅ​ភូមិក​គោ ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​។​

​ជន​សង្ស័យៈ​
-​ឈ្មោះ ចិច រ៉ាំ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជ្រែង ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ (​ជា​អ្នកដឹកនាំ​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ និង​ជនរងគ្រោះ )​។​
+​វត្ថុតាង​រួមមានៈ​
-​ម៉ូតូ​ចំនួន​០២​គ្រឿង (​ម៉ាក់​SUZUKI LET ពណ៌​ស​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1G4355 និង​ម៉ាក​HONDA WINNER ពណ៌​ខ្មៅ​លាយ​ទឹកក្រូច គ្មាន​ស្លាក​លេខ )​។​
-​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​កសាង​សំណុំរឿង​រួមជាមួយ​វត្ថុតាង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​
​ខេត្ត​ពោធិ៍សាត់​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។ ហើយ​ជនសង្ស័យ​ដែល​បាន​ប្រព្រិត្ត​សកម្មភាព​ជាមួយ​នៅសេស​សល់រ​ត់​គេចខ្លួន កំពុង​ស្រាវជ្រាវ​និង​បន្ត​តាម​ចាប់ខ្លួន ៕