អង្គការWCSបាននាំយកកូនអណ្តើកហ្វូងចំនួន២០ក្បាលបន្ថែមទៀតមកព្រលែងចូលព្រែកធម្មជាតិស្រុកស្រែអំបិល

ខេត្តកោះកុង ៖  ការលែង អណ្តើក នេះ បានរៀបចំ ធ្វើឡើង ក្រោម អ ធិ តី ភាព លោក ស្រ៊ុន លឹម សុង អនុប្រធាន រដ្ឋបាល ជ​ល​​ ផល , លោកស្រី អ៊ុ សា បែ ល ឆេង តំណាង WRS, លោក អ៊ុក វិបុល ប្រធាន នាយកដ្ឋាន អភិរក្ស ជលផល នៃ រដ្ឋបាល ជល​ផ​ល​ ។

ព្រមទាំង មានការ អញ្ជើញ ចូលរួម ពី អនុប្រធាន រដ្ឋបាល សាលាស្រុក តំណាងឱ្យ លោក អភិបាលស្រុក ស្រែអំបិល ប្រធាន មន្ទីរ ក​សិ​កម្ម ខេត្តកោះកុង និង ព្រះសីហនុ តំណាង មកពី ខណ្ឌ រដ្ឋបាល ជលផល អាជ្ញាធរ មូលដ្ឋាន តំណាង អង្គការ WCS ព្រះសង្ឃ ប្រជា សហគមន៍ លោកគ្រូ លោកគ្រូ និង សិស្សានុសិស្ស សរុប ចំនួន ១៥០ នាក់ ។

ពិធីប្រលែងអណ្តើកនេះបានធ្វើឡើងនៅថ្ងៃទី១០ខែមករាឆ្នាំ២០២០ក្រោមវត្តមានអង្គការ wcs និងនាយកដ្ឋានអភិរក្សជលផល​រ​ប​​ស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមគ្នាជាមួយឧទ្យានសត្វព្រៃសឹង្ហបូរី(wildife​R​e​​serv​esS​ing​apo​r​e​​WRS)។

ការលែង អណ្តើក ហ្លួង នេះ គឺជា លទ្ធផល នៃ កិច្ចប្រឹងប្រែង អស់ រយៈពេល ជិត ពីរ ទសវត្សរ៍ ក្នុងការ ការពារ សំបុក អណ្តើក កា​រ​យកចិត្តទុកដាក់ មើលថែទាំ កូនអណ្តើក ទាំងអស់ នៅក្នុង មជ្ឈមណ្ឌល អភិរក្ស សត្វ ល្មូ ន កោះកុង ។ ការការពារ សត្វ អ​ណ្តើ​ក​ នៅក្នុង សហគមន៍ តាម ដងព្រែក ស្រែអំបិល ដែល គាំទ្រ ដោយ WRS និង ដៃគូ មួយចំនួនទៀត ។

សូមបញ្ជាក់ថានេះ គឺជា ការលែង អណ្តើក ហ្លួង លើក ទី ០៤ហើយសរុបមានចំនួន៨៦ក្បាលចូលទៅក្នុង ជម្រក ធម្មជាតិ នៃ ប្រ​ព័​​​ន្ធ ព្រែក ស្រែអំបិល បន្ទាប់ពី ការលែង លើក ទី ១ ទី ២ និង ទី ៣ ក្នុង ឆ្នាំ ២០១៥ ២០១៧ និង ២០១៩ ៕