ប្រជានេសាទ ប្រតិកម្មនឹងសកម្មភាពដាក់សំរាស់ត្រីនិងកាងឡូនេសាទលេខ១០ ក្នុងព្រែកក្បាលក្រឡង់នៅភូមិក្បាលក្រឡង់ ឃុំពាមឆ្គោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំ ដែលឈ្មោះ បូ ជនជាតិវៀតណាម កាងមិនឱ្យនេរសាទ

ខេត្តកំពង់ឆ្នាំង ៖ ឡូនេសាទលេខ១០ក្នុងព្រែកក្បាលក្រឡង់ ភូមិក្បាលក្រឡង់ ឃុំពាមឆ្គោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រួវបា​ន​បងប្អូនជាជាពលរដ្ឋដែលរស់នៅស្របមាត់ព្រែកនេះ រាយការណ៍មកថា មានឈ្មួញធំៗ មានអំណាចបានដាក់សំរាស់បិទពេញផ្ទៃ​​​ព្រែកនោះតែម្តង ហើយថែមទាំងមានជើងកាងម្នាក់ឈ្មោះ បូ ដែលជាជនជាតិវៀតណាម ជាអ្នកកាងនិងគំរាមគំហែងបងប្អូនប្រជាពលរដ្ឋមិនឱ្យចូលនេសាទត្រីនៅទីនោះឡើង ដោយទុកឱ្យឈ្មួញធំៗធ្វើនេសាទត្រីយកលក់យ៉ាងរំភើយ គ្មានសមត្ថកិច្ចនិងអាជ្ញាមូលដ្ឋាន ពិសេសមន្ត្រីជលផលចុះអន្តរាគមន៍ឡើយ ។

ក្រុមប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថាដោយសារតែមានការរាងរាំងមិនឱ្យនេសាទត្រី និងមានជើងការ ឈ្មោះ បូ ដែលជាជ​នជា​តិ​វៀតណាមនោះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ បានប្រតិកម្មយ៉ាងខ្លាំង ដោយឈ្មោះ បូ បានយកទូកធំៗនិងដាក់សំរាស់​បិទកំណាត់ឡូលេខ១០ក្នុងព្រែកក្បាលក្រឡង់នេះតែម្តង ដោយរារាំងមិនឱ្យពលរដ្ឋតូចតាចចូលរកនេសាទត្រីជាលក្ខណះគ្រួ​សា​​​របានឡើយ។ ហើយមិនតែប៉ុណ្ណោះមិនឱ្យប្រជាពលរដ្ឋេស់នៅជាប់មាត់ឡូលេខ១០នោះ ធ្វើការបូមទឹកយកមកធ្វើស្រែចម្ការប្​រចាំ​​​ថ្ងៃបាននោះទេ ។

ក្រុមប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងបន្ថែមទៀតថា ឡូនេសាទលេខ១០ក្នុងព្រៃក្បាលក្រឡង់ នេះត្រូវបានខាងជលផង បិទមួយផ្នែ​ង​កំណាត់ខាងលើ ដើម្បីទុកអភិរ័ក្សពូជត្រី ។ ហើយផ្នែកខាងក្រោម បើកឱ្យប្រជាពលរដ្ឋធ្វើនេសាទអាស្រ័យផលត្រី ជាលក្ខណៈគ្រួ​សា​រ ។

ប៉ុន្តែប្រជាពលរដ្ឋមិនបាននេសាទនីទីនោះទេ ដោយសារតែអ្នកមានអំណាច ឃុបឃិតជាមួយពួកឈ្មួញធំៗ បានដាក់សំរាស់កាត់ពេញផ្ទៃព្រៃក្បាលក្រឡង់ ឡូលេខ១០នោះតែម្តង ។

ជាមួយគ្នានេះជើងកាងឈ្មោះ បូ ដែលជាជនជាតិវៀតណាម បានយកទូកធំៗទៅចតពាំង មិនឱ្យទូកតូចៗរបស់ប្រជាពលរដ្ឋចូ​ល​​​ទីនេសាទត្រីនៅផ្នែកខាងក្រោមបានឡើយ ដោយទុកឱ្យបក្ខពួកគេជាអ្នកនេសាទ យកលក់ឱ្យឈ្មួញត្រីធំៗ យកទៅលក់តា​ម​ទី​​​ផ្សារ ។

ក្រុមពលរដ្ឋបានឱ្យដឹងទៀតថា ទូកដែលចូលទៅនេសាទត្រីនៅទីនោះបានត្រូវតែបង់លុយឱ្យទៅជើងកាងឈ្មោះ បូ ដែលជាជ​ន​ជា​តិវៀតណាមនោះក្នុងមួយទូងជាង១លានរៀលឯងណោះ ទើបនេសាទបាន ហើយបើមិនបង់ទេ ជើងកាងឈ្មោះនោះនឹងចា​ប់​យ​កទូកពួកគាត់ទុក ។

ជាមួយនឹងសកម្មភាពខាងលើនេះ បងប្អូនប្រជានេសាទមិនដឹងថា ជើងកាងឈ្មោះ បូ រូបនេះទំនងជាមានភ្លើងខៀវ និង​ឃុ​ប​ឃិ​តគ្នាជាមួយមន្ត្រីជលផលនៅទីនោះឫយ៉ាងណាទេ បានជាឈ្មោះ បូ ហ៊ាងចេញមុខកាង នឹងយកទូកធំៗមកដាក់ពាំង មិនឱ្​យព​លរដ្ឋនេសាទបានស្រប តាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយ​ករដ្ឋមន្ត្រី និងក្រ​សួ​ង​កដិកម្មនោះទេ ។

ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានរាយការណ៍ទៅមន្ត្រីជលផល និងសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយអន្តរាញមន៍ពីករណីខាង​លើនេះដែរ តែគ្មានឃើញមុខមន្ត្រីណាម្នាក់មកជួយដោះទុក្ខលំបាក់ជូនពួកគាត់ទេ។ អ៊ីចឹងហើយទើបពួកគាត់រកអន្តរាគ​ម​ន៍​ពីក្រុមអ្នកសារព័ត៌មាន ជួយចុះផ្សាយដើម្បីឱ្យថ្នាក់បានដឹង និងសូមឱ្យថ្នាក់លើជួយអន្តរាគមន៍ឱ្យពួកគាត់បានចូលប្រ​កប​រ​ប​រនេសាទត្រីនៅតំបន់នោះផង ។