
ដីស្រែអំបិលចំនួន ១៥ហិកតានៅសង្កាត់អូរក្រសារគ្រងចាក់ លុបពុះដីឡូលក់
ខេត្តកែប ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង កែប ខេត្តកែប ត្រូវបានឈ្មួញប្រមូលទិញ គ្រងចាក់ដី ពុះដីឡូលក់ នៅពេលឆាប់ៗខាងមុខនេះហើយ។
ដីស្រែអំបិលចំនួន ១៥ហិតតានេះ ចាប់ ផ្ដើមសម្ពោធកាលពីព្រឹកថ្ងៃទី១១ ខែ មិថុ នា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តមប ណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបមនីយកម្ម និងសំណង់់ ឯកឧត្តម ជា សុផារ៉ា ធ្លាប់មាន ប្រសាសន៍ថា មិនអនុញ្ញាតលំ នៅដ្ឋានគ្រប់រូបភាព នៅលើផ្ទៃដីស្រែអំ បិល គឺត្រូវតែរក្សាទុក ដើម្បីផលិតអំបិលធម្មជាតិ សម្រាប់ផ្គត់ផ្គង់ តម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស ហើយ រាជរដ្ឋាភិបាល បានគិតគូររួចស្រេចហើយ ។
ឯកឧត្តមបាន បញ្ជាក់យ៉ាងច្បាស់ថា បញ្ជាក់ថា ដីស្រែអំបិល គឺអាចឲ្យជាកម្មសិទ្ធិ ទៅដល់ប្រជាពលរដ្ឋ តែមិនអនុញ្ញាត ឲ្យកែប្រែ ហើយត្រូវតែផលិតអំបិល បើករណីគាត់ កាន់កាប់ដីស្រែអំបិល មិនផលិតអំបិល រាជរដ្ឋាភិបាលនិងដកហូតវិញ ព្រោះនៅក្នុង ស.ជ.ណ បានកំណត់ច្បាស់លាស់។
តែនៅបច្ចុប្បន្ននេះ ស្រែអំបិលចំនួននិងព្រៃកោងកាងចំនួន ១៥ ហិកតា នៅភូមិដំណាក់ចំបក់ សង្កាត់អូរ ក្រសារ ក្រុងកែប បើកពិធីសម្ពោធ ព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២កន្លងទៅនេះ បម្រុងចាក់លុប ពុះឡូលក់ដើម្បី ប្រយោជន៍ផ្ទា ល់ខ្លួន។
សារព័ត៌មានយើង ក៏មិនអាចសុំ ការបំភ្លឺ ពី ឯកឧត្តម សោម ពិសិដ្ឋ បានដែអភិបាល ខេត្តកែប ដោយសារគាត់រវល់ប្រជុំ។
ប្រធានមន្ទីរ ឧស្សាហកម្ម សិប្បកម្មនិង នវានុវត្ត ខេត្តកែប លោក ប៊ុន យោង បានមានប្រសាសន៍ថា កាលពីមុនដីនោះគឺជាដីប្រភេទស្រែអំបិល ក្នុងក្របខណ្ឌជាប្រ ភេទដីទីបី ជាដីឯកជន យើងមាន សជ ណ លេខ១៧៤ ដែលគេអាចឲ្យនាយទុន ធ្វើកាវិនិយោគនិង រអភិវឌ្ឍន៍ នៅលើដីរបស់គេ ហើយឯកជន គេអាចណាទៅរាជរដ្ឋាភិបាល តំរែតំរង់ដីរបស់គេ ឲ្យទៅ ជាដីកសិកម្ម ហើយខាងកសិកម្ម ទៅសុំប្រភេទសាងសង់ ។
សាព័ត៌មានយើង មិនអាចសុំឱ្យបំភ្លឺ ពីលោកស្រីទិត្យសុខា អភិបាលតែបានទេ ដោយសារទូរសព្ទ័ តេចូលហើយពុំមានអ្នកលើក។
ចំណែក លោក ពុទ្ធិម៉ានីន ប្រធានមន្ទីរនគររូបនីយកម្ម សូរិយោដីខេត្តកែប បានបញ្ជាក់ឱ្យដឹងថា ដីស្រែអំបិល នៅខេត្តកែប ជាដីឯកជន មិនមែនដីស្រែ អំបិលរបស់រដ្ឋទេ យើងដូរប្រភេទដីបាន ពីដីស្រែអំបិលទៅដីលំនៅដ្ឋាន។