លោកនាយកសាលាអនុវិទ្យាល័យ ស្ទឹងជ្រៅ ម្នាក់កំពង់រងការរិះគន់ ពីសំណាក់ឪពុកម្ដាយសិស្សានុសិស្ស

ខេត្តកណ្ដាល ៖ ប្រភពមួយបានបង្ហើបឱ្យដឹងថា លោកនាយក សាលាអនុវិទ្យាល័យ ស្ទឹងជ្រៅ លោកស្រ៊ុន ច័ន្ទសុវណ្ណ កំពុងតែរងការរិះគន់ ពីសំណាក់ឪពុកម្ដាយ សិស្សសាលា អនុវិទ្យាល័យស្ទឹងជ្រៅថា លោកនាយកសាលាអនុវិទ្យា ល័យស្ទឹងជ្រៅរូបនោះ បានជេរស្ដីបន្ទោស នឹងយកអាវ របស់សិស្ស ទៅដុតបំផ្លាញចោល។

ឪពុកម្ដាយសិស្ស បានប្រាប់អ្នកយកព័ត៌ មានយើង តាមទូរសព្ទនៅថ្ងៃទី ១៥ខែ មិថុនាឆ្នាំ ២០២២ នេះថា លោកនាយកសាលា អនុវិទ្យាល័យស្ទឹងជ្រៅ មិនគួរធ្វើអំពើរបែបនេះ ទៅលើសិស្ស របស់ខ្លួនសោះ មាតាបិតាសិស្ស បាននិយាយប្រាប់អ្នកយកព័ត៌មាន តាមទូរសព្ទទាំងអួលដើមករថា បើកូនរបស់គាត់ធ្វើខុស ពិន័យរបស់សាលា គួរតែលោកគ្រូនាយក ដាក់តាមច្បាប់ របស់សាលារៀនទៅ មិនគួរយកអាវ របស់សិស្យ ទៅដុតចោលទេ ឬមួយក៍សាលា អនុវិទ្យាល័យស្ទឹងជ្រៅនេះ មានច្បាប់ថ្មី ឬបទបញ្ជាថ្មី មកដាក់ពិន័យលើសិស្ស សាលាតាមរបៀបនេះទៅវិញ។

នាយកសាលា អនុវិទ្យាល័យស្ទឹងជ្រៅ លោក ស្រ៊ុន សុវណ្ណ បានប្រាប់អ្នកយក ព័ត៌មានតាមទូរស័ព្ទថា រឿងហ្នឹងលោកបានទទួលស្គាល់ និង អរគុណណាស់ដល់អ្នកសាព័ត៌មាន បានសំណួរមួយនេះមកសួរខ្ញុំ ហើយលោកបានបន្តទៀតថា រឿងនេះ កើតចេញពីសិស្សសាលាទេ ព្រោះអីសិស្សសាលាទាំងនោះ បានយក ឈ្មោះសាលា យកទៅបោះពុម្ភ អាវយឺត ហើយដាក់សញ្ញា logo រូបផ្សេងក្រៅ ពីនិមិត្ត សញ្ញា ហើយរូបលោក ក៏បានជូនដំណឹងទៅមាតាបិតា របស់សិស្សដែរ អំពីបញ្ហានេះ មុននិងលោកបានបញ្ជា ឲ្យគ្រូកីឡាម្នាក់ទៅយកអាវ របស់សិស្សទៅដល់ចោល។

លោកប្រធាន មន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្ដាល លោក ចេង សំ អ៊ុល បានប្រាប់អ្នកយកព័ត៌មាន តាមទូរសព្ទនៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ ២០២២ នេះថា បន្ទាប់ពីលោកបាន ទទួលព័ត៌មាននេះហើយ លោកក៍ឱ្យក្រុមការងារ ចុះទៅស្រាវជ្រាវ និងស៊ើបអង្កេតមើល តើរឿងហ្នឹងកើតមកពីអ្វី តែអីឡូវពួកគាត់ មិន ទាន់ បានរាយការណ៍ មកឱ្យខ្ញុំនៅឡើយព្រោះខ្ញុំជាប់រវល់ ទៅខេត្តកំពង់ចាម មិន ទាន់ដឹងថារឿងនោះ កើតចេញពីកត្តាសិស្ស ឬមួយចេញពីកត្តាលោកនាយកសាលារៀន យើងមិនទាន់ ដឹងច្បាស់នៅឡើយនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ មាតាបិតាសិស្សានុសិស្សទាំងនោះ សូមអំពាវនាវ ឱ្យលោកប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តកណ្ដាល ចេង សំ អ៊ុល ឯកឧត្តម គង់សុភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្ដាល និង ឯកឧត្តម ហង្ស ជូន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជួយរកយុត្តិធម៍ ជូនកូនៗ របស់គាត់ផងទាន កុំបណ្ដែតបណ្ដោយ ឲ្យលោកនាយកសា លា ស្ទឹងជ្រៅ ធ្វើអ្វីៗតាមតែ អំពើចិត្តនោះ។