ពីធីសំណេះសំណាលជាមួយក្រុមកីឡាករ បាល់បាត់ខេត្តកែប ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ខេត្ត

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ព្រឹកនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពីធីសំណេះសណាលជាមួយក្រុមកីឡាករ បាល់បាត់ខេត្តកែប ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ខេត្ត ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្តីរអប់រំយុវជន និងកីឡាខេត្តរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡា គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងវិស័យអប់រំ ដែលទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកផ្នែកនេះជាសមាសធាតុយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោមសមាសធាតុអប់រំធំៗទាំង៥គឺ ការអប់រំបញ្ញា ការអប់រំសីលធម៌ ការអប់រំកាយ ការអប់រំពលកម្ម និងការអប់រំសោភណ្ឌ។

ឯកឧត្តមបន្តថា វិស័យអប់រំកាយ កីឡា ត្រូវបានកែទម្រង់លើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត ដោយខិតខំរៀបចំលិខិតបទដ្ឋានដើម្បីគ្រប់គ្រងវិស័យកីឡា ទាំងការពង្រឹងការគ្រប់គ្រងបច្ចេកទេស វគ្គបំប៉ន ប្រាក់ឧបត្ថម្ភ ប្រាក់រង្វាន់សម្រាប់ការហ្វឹកហ្វឺន ដើម្បីធានាបានទាំងបរិមាណ និងគុណភាពសម្រាប់ការប្រកួតទាំងកម្រិតជាតិ អន្តរជាតិ ។

ដើម្បី ទទួលបានជោគជ័យ ឯកឧត្តមបានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១-សូមក្មួយៗ យកចិត្តទុកដាក់ចូលរួមហ្វឹកហាត់ និងលែងល្បែងកីឡាទៅតាមការបង្ហាត់បង្ហាញរបស់គ្រូបង្វឹកប្រកបដោយស្មារតីសាមគ្គីភាព
២-សូមក្មួយៗ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងនិយាយថាទេចំពោះគ្រឿងញៀន និងគ្រឿងស្រវឹង
៣សូមក្មួយៗចួលរួមគោរពច្បាប់ចរាចរណ៍អោយបានភ្ជាប់ខ្លួន ពាក់មួកសុវត្ថិភាព គោរពសិទ្ធិអាទិភាព និងចេះយោគយល់
៤-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តក្នុងការគ្រប់គ្រង និងអនុវត្តសកម្មភាពអប់រំកាយ តាមគ្រឹះស្ថានសិក្សាអោយកាន់តេសកម្មថែមទៀត
៥-មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវបន្តយកចិត្តទុកដាក់រៀបចំដំណើរការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា និងការប្រកួតកីឡាមហាជន និងព្រឹត្តិការណ៍ផ្សេងៗដោយសហការជាមួយក្លឹមកីឡានានា ដែលមានក្នុងខេត្តកែប។