ថ្មបាសាល់បន្សល់ពីភ្នំភ្លើង មានអាយុរាប់លានឆ្នាំ មានទាំងបារមីស័ក្តសិទ្ធថែមទៀត នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីក្រុមកាងារចម្រុះចុះសិក្សាស្វែងយល់ ជំហ៊ានដំបូងកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ក​ន្ល​ងទៅនេះ លទ្ធផលនៃការសិក្សាប្រភេទថ្ម គឺបានបង្ហាញថា ជាថ្មបាសាល់ដែលសេសសល់ពីកម្អែរភ្នំភ្លើង ដែលមានអាយុកាលដ​ល់​ទៅរាប់លានឆ្នាំឯណោះ ។

ក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយលោក លឿង កេសារោ បានឱ្យដឹងថា ក្រោយពីការសិក្សា ក្រុមការងារមានគម្រោងរៀបចំបង្កើតជាតំបន់អភិរក្សបេតិកភណ្ឌ “ឡាំមេះ”  ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រ​ពៃ​ណីរបស់ជនជាតិដើមភាគតិចព្នង ដោយធ្វើការចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បា​ស់​លាស់ ។ មន្ត្រីជំនាញនៅពេលនោះបានអះអាងថា ទីតាំងនោះក្រុមការងារបានពិនិត្យស្រាវជ្រាវលើតំបន់សសរថ្មធម្មជាតិជាច្រើនផ្ទាំង ស្ថិតនៅភូមិលេខ៥ (ឡាំមេះ) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តតំបន់របៀងអភិរក្សជីវចម្រុះខេ​ត្តមណ្ឌលគិរី ។ តាមការសិក្សាជំហានដំបូងមានអាយុកាលរាប់ពាន់ឆ្នាំ ។ ហើយថ្មមានមុខកាត់ចាប់ពី៤០សម ដល់៦០សម និងប្រវែងរហូតដល់ ២ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នាដូចរាង​ប្រាសាទបុរាណ ។

ក្នុងនោះកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ លោកសី ទួច  ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី បន្តចុះទៅសិ​ក្សា​នៅទីតាំងនោះ ។ លោកថាវានៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកពេជ្រាដានោះទេ ។ លោកថាពេលទៅដល់ទីតាំងខាងលើ លោកសង្កេតឃើញពីរុក្ខជាតិកម្រ  ទឹកជ្រោះបីជាន់  សត្វព្រៃ  ថ្មរាយប៉ាយ  និងថ្មតម្រៀបគ្នា ហាក់មានអារម្មណ៍ព្រឺសម្បុរដែរ​ ។

លោកប្រធានមន្ទីរបញ្ជាក់សំដីអ្នកជំនាញថា ថ្មទាំងនោះបានសេសសល់ពីកម្អែរភ្នំភ្លើងដែលចុះត្រជាក់ ក្រោយការផ្ទុះកាលពី​រា​ប់​លា​នឆ្នាំមុន ។ លោកថា ផ្អែកទៅតាមការសួរនាំពីសហគមន៍ និងចាស់ទុំក្នុងភូមិឡាំមេះ បានបញ្ជាក់ថាទីតាំងខាងលើ ជាព្រៃ​ដំ​ណ​ម (ព្រៃមិនសូវមានអ្នកហ៊ានចូល) ។ ប្រធានមន្ទីរដដែលថា ទីតាំងខាងលើ ជាមរតកធម្មជា​តិ​អញ្ចឹងខាងមន្ទីរ លោកនឹងគាំ​ទ្រដល់ក្រសួងបរិស្ថានក្នុងការអភិរក្សទីនោះ ។

ជាមួយគ្នានោះលោកគ្រើង តុលា ជាសមាជិកសហគមន៍ជនជាតិដើមក្នុងខេត្តមណ្ឌលគិរី ក៏ធ្លាប់លឺរឿងដំណាលពីចាស់ទុំ  លើបា​រ​មីដ៏ស័ក្តសិទ្ធិ នៅទីតាំងថ្មបាសាល់នោះដែរ ។ លោកថានៅថ្ងៃ១២ ខែមករា នេះគណ:កម្មាធិការសហគមន៍៧ភូមិនៅក្នុងឃុំប៊ូស្រា បា​នប្រជុំពិភាក្សារៀបចំផែនការ ការពារថ្មធម្មជាតិនៅចំណុចអូរស្រា ឲ្យមានចេរភា​ព​ ប្រកបដោយគុណភាពថែមទៀតផង ។

គួបញ្ជាក់ឡើងវិញថា រឿងថ្មបាសាល់នេះ បានបង្កើតការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលសហគមន៍តំបន់នេះ បា​នរាយកា​រ​ណ៍​អំពីក្រុមជនជាតិខ្មែរ និងវៀតណាម មកលួចជីកយកទៅលក់នៅបរទេស ក្នុងតំលៃច្រើនពាន់ម៉ឺនដុ​ល្លារហូតមកដល់ពេលនេះ​ គ្មានសេចក្តីរាយការណាបញ្ជាក់អំពីការស្រាវជ្រាវ ឈានទៅរកការឃាត់ខ្លួនជនសង្ស័​យ​​​នៅ​ឡើយ៕