វីវរហើយដីស្រែប្រាំងនៅឃុំគោកធ្លក ស្រុកអង្គរបូរី នៅមានជនជាតិវៀតណាមចូលមកធ្វើទៀត

ខេត្តតាកែវ ៖ អភិបាលស្រុកអង្គរបូរីទទួលស្គាល់ថា នៅមានជនជតិវៀតណាមចូលមកធ្វើស្រែលើទឹកដីឃុំគោកធ្លកពិតប្រា​​​កដមែន ហើយអ្វីដែលជាពិសេសនោះ ដីស្រែដែលដាក់ជួលអោយជនជាតិវៀតណាមកំពុងធ្វើនោះ គឺជាដីរបស់មន្ត្រីរា​​​ជការខ្លះទៀត នេះបើតាមការអោយដឹងពីលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២០ ។

សូមបញ្ជាក់ផងដែរថាសកម្មភាពជួលដីស្រែអោយជនជាតិវៀតណាមធ្វើ ទាំងបំពានលើសារាចរណ៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ដែលចេញកាលពីឆ្នាំ ២០១៥កន្លងមកថា មិនត្រូវអោយមានជនជាតិវៀតណាមចូលមកជួលដីធ្វើស្រែតទៅទៀតនោះទេ ។ ហើយសកម្មភាពបំពានលើសារាចរណ៍ណែនាំរបស់ថ្នាក់ដឹកនាំកំពូលនេះត្រូវបានប្រជាពលរដ្ឋក្នុងខេត្តតាកែវថា លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលចូលកាន់មុខតំណែងជាអភិបាលខេត្តតាកែវបានរយៈពេលជិត ២ឆ្នាំមកនេះ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី សូមមិនបញ្ចេញឈ្មោះ បាននិយាយថា នៅក្នុងឃុំគោកធ្លកមានផ្ទៃដីស្រែប្រាំង ជាង ៣ពាន់ហិកតា ក្នុងនោះផ្ទៃដីស្រែជាង ៥០% នៅក្បែរព្រំដែន គឺត្រូវបានធ្វើស្រែប្រាំងដោយជនជាតិវៀតណាមចូលមកធ្វើយ៉ាងសកម្ម និងគ្មានវិធានការលើគោលការណែនាំណាមួយរបស់សម្តេចក្រឡាហោម ស ខេង ឡើយ ។ ពលរដ្ឋរូបនោះបាននិយាយទៀតថា ប្រហែលជាមានការត្រូវរូវគ្នាជាប្រពន្ធ័តាំងពីថ្នាក់លើមកហើយ? បានជាអភិបាលខេត្តតាកែវ លោក អ៊ូច ភា មិនមានវិធានការណ៍អ្វីទល់តែសោះចំពោះជនជាតិវៀតណាមដែលចូលមកធ្វើស្រែប្រាំងនៅលើទឹកដីរបស់កម្ពុជា ។ តាកែវ