លោកជំទាវ ឌិ​ត នី​តា ភរិយា ឯកឧត្តម​បណ្ឌិត សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ដាំ​ដើម​កោង​កាង​ចំនួន​៥០០០​ដើម ដើម្បី​អបអរសាទរ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ ​មិថុនា ឆ្នាំ​២០២២

​នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ លោក ជំទាវ ឌិ​ត នី​តា ភរិយា ឯកឧត្តម​បណ្ឌិត សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ដាំ​ដើម​កោង​កាង ចំនួន​៥០០​០ដើម នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ខេត្ត​កែប ដើម្បី​អរសាទរ ទិវា​បរិស្ថាន​ជាតិ និង បរិស្ថាន​ពិភពលោក ៥​មិថុនា ២០២២ ។ អញ្ជើញ​ចូលរួម​នៅក្នុង​ព្រឹត្តការណ៍ដ៏​មានសារៈ​សំខាន់នេះ ក៏​មាន​ការ​អញ្ចេ​ី​ញ​ចូលរួម​ជា​វត្តមាន លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រ​សួ​បរិស្ថាន ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប សមាជិក សមាជិកា សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ក្រសួង​បរិស្ថាន លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត មន្ត្រីរាជការ និង​បងប្អូន​ប្រជា​សហគមន៍​នេសាទ​ភូមិ​ថ្មី ជា​ច្រេី​ន​រយ​នាក់​។​

​ថ្លែង​សុន្ទរកថា​ស្វាគ​ម​ក្នុងឱកាស​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​២០២២ នាពេលនោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​ភិបាល​ខេត្ត​កែប បាន​ជំរុញ​គ្រប់​មន្ទីរ វិស័យ​ទាំងអស់ ក៏ដូចជា​សាធារណជន​ទូទៅ​ក្នុង​ខេត្ត បន្ត​ចូលរួម​ដាំ​ដើមឈើ​អោយបាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ធានា​ការពារ​គុណភាព​បរិស្ថាន ឱ្យបាន​ល្អ លើ​កំពស់​សោភណភាព​ទីក្រុង​បៃតង ។ ឯកឧត្តម​បញ្ជាក់បន្ថែម​ថា អា​ជាធរ​ខេត្ត បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ សំដៅ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការកើនឡើង​កំដៅ ការរាំងស្ងួត ទឹកជំនន់ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ទៀត ពិសេស​ធ្វើឱ្យ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​បាន​យូរអង្វែង​។​

​មាន​ប្រសា​ន៍​លើកឡើង​ក្នុង​ឱកាស​នោះ លោក ជំទាវ ឌិ​ត នី​តា បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​នេះ​ភ្ជាប់​ជាមួយនិង ប្រធានបទ “​ថែទាំ​ផែនដី ដើម្បី​សុខភាព​យើង​” ដើម្បី​ស្វែងរក​ថាមពល​កើតឡើង​វិញ បច្ចេកវិទ្យា​បៃតង ការកែលំអរ​គុណភាព​ខ្យល់​ក្នុង​ទីក្រុង ទីជនបទ នៅ​ទូទាំង​ពិ​ភាព​លោក ពិសេស​ដើម្បី​លើក​កំពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​ការគ្រប់គ្រង ការប្រើប្រាស់​ធាន​ធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្ត​ភាព ការប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គុណភាព​បរិស្ថាន លើ​កំពស់​សុខភាព​សាធារណៈ និង​បំផុស​ឱ្យមាន​ការចួលរួម​ឱ្យ​កាន់តែខ្លាំ​ក្លា​ថែម​ទៀត ទាំង​ស្មារតី សម្ភារៈ ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ធម្មជាតិ​។​

​សូមបញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ឆ្នាំនេះ ក៏​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន ISI ដោយ​បាន​ចែក​ជូន​អាវយឺត​ដល់​អ្នកចូលរួម និង​សហការ​រៀបចំ សម្រាប់​ដំណើរការ​កម្មវិធី និង​រួម​គ្នា​ធ្វើការ​ដាំ​ដើម​កោង​កាង​ចំនួន​៥០០០​ដើម​ផង​ដែរ​៕