
ភ្នំមួយកន្លែងត្រូវ បានក្រុមឈ្មួញតាយដីលក់ យ៉ាងអនាធិបតេយ្យ មិនដឹងថាមានច្បាប់ឬមួយក៏អត់ច្បាប់នោះទេ
កំពត ៖ ប្រភពពី ប្រជាពលរដ្ឋ នៅភូមិពាំងព្រីង ភូមិត្រពាំងព្រីង ទឹកឈូ ខេត្តកំពត ខេត្តកំពត បានឲ្យដឹងថា សកម្មភាពកាយ ដីភ្នំមួយកន្លែង ត្រូវឈ្មួញ ជីក កកាយ តា ម អំពើចិត្ត ហើយមន្ត្រី មន្ទីរពាក់ព័ន្ធ ក៏ដូច ជាមន្ត្រី អាជ្ញាធរ ថ្នាក់ក្រោមជាតិ មិនចាត់ វិធានការ ទប់ស្កាត់នោះទេ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋ អំពាវ នាវឲ្យ លោក ម៉ៅធនិន អភិបាល ខេត្ត កំពត ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមពល ជួយចាត់វិធានការទប់ ស្កាត់ជាបន្ទាន់ ទោះសកម្មភាពកាយ ដីភ្នំនេះ មិនដឹងថាមាន ច្បាប់ ឬមួយក៏អត់ច្បាប់នោះទេ នេះជាសំណួរ?
ប្រជាពលរដ្ឋ បាននិយាយថា បើអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងនោះ មិនជួយទប់ ស្កាត់ ភ្នំមួយនេះ ពិតជារលាយ មិនខាននៅថ្ងៃខាងមុខពិតជាមិនខាន។
បើតាមការបង្ហើប ពីមន្ត្រីរាជការនៅខេត្ត កំពត បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ អាជ្ញាធរ និងមន្ត្រីជំនាញទេ គ្មានឈ្មួញណា អាចមកជីកកកា យដីនេះបានឡើយ។
ដូច្នេះលោក ម៉ៅ ធនិន អភិបាល ខេត្តកំ ពត មិនគួរបណ្តែត បណ្តោយ អោយបន្តទៅទៀតទេ ព្រោះលោកមេឃុំ លោកអភិបាលស្រុក ក៏ដូចជា លោក អភិបាល ស្រុកទឹកឈូ កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រការនេះហើយ ទើបឈ្មួញ អាចធ្វើ សកម្មភាព ជីកកកាយដីភ្នំដូង ដឹដឹក ជញ្ជូនយកទៅ ទៅចាក់លោកដីសមុទ្រ យ៉ាងសុខស្រួល នេះហើយជាការ ឃុបឃិតគ្នា ជាប្រព័ន្ធ។
សារព័ត៌មានយើង បានភ្ជាប់ទូរស័ព្ទ ទៅលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធ ករណីកាយដីភ្នំ មួយកន្លែងនេះ
ទូរស័ព្ទរបស់លោក សោម វិចិត្រ បានដាក់ប្រព័ន្ធជាប់រវល់ សារព័ត៌មានយើងមិនអាច សុំការបំភ្លឺបាននោះទេ។
ដោយឡែក លោក ម៉ៅធនិន អភិបាល ខេត្តកំពត ក៏មិនអាចសុំការបំភ្លឺបានដែរ។