ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ខេត្ត​កំពត​ដាក់​ទីតាំង​នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​រក​ទីតាំង​ថ្មី​មិនទាន់បាន​

​ខេត្ត​កំពត​  ៖ ប្រភព​ពី​មន្ត្រីរាជការ​មួយចំនួន នៅ​ខេត្ត​កំពត​និង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ត​មួយ​កន្លែង ឋិត​នៅ​ភូមិ​បឹង​វែង ឃុំ​វាលរិញ ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភព​បាន​បន្តទៀតថា ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​កន្លែង​នេះ បានដាក់​ទី តាំង​ជាច្រើន​ឆ្នាំ កន្លងមកហើយ នៅ​ភូមិ​ឃុំ​ខាងលើ​នេះ ឬ​មួយ​ខេត្ត​កំពត​គ្មាន​ដី ដាក់​ទីតាំង​ជញ្ជីង ថ្លឹងរ​ថយ ន្តមួយ​កន្លែង​នេះ បាន​បំផ្លាញ​ផ្លូវ ជាតិ​លេខ​៣ ស្ទើរតែ​ខូច​ទាំងស្រុង បើ​ជួសជុល​វិញ គេ​ឃើញ​ធ្វើ​ជាប់​ជាប្រចាំ មើល​ក្រាំង​មុខខូច​ខាង ក្រោយ ដោយសារតែ រថយន្ត​ដឹក​លើស​ទម្ងន់​។

​អនុប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពត ទទួលបន្ទុក ជា​អ្នក​គ្រប់គ្រង​ជញ្ជីង នៅ​ខេត្ត​កំព ត លោក ពេជ្រ​រដ្ឋា បាន​ប្រាប់​អ្នក យក​ព័ត៌មាន តាម​ប្រព័ន្ធ​តេ​លេក្រា​ម​ថា លោក​ឆ្លើយ​ប្រាប់ បាន​ខ្លះៗ បើ​ចង់ដឹង​ច្បាស់ បើ​ចង់ដឹង​ច្បាស់​ចាំ​ជួបគ្នា ឬ​មួយ​សួរ​ទៅ​ខាងលេ​ការ​រដ្ឋា​ន នៅ​ក្រសួង សាធារណការ បាន​ដឹ ង រឿង​នេះ​ច្បាស់​។​

​ប្រធាន​មន្ទីរ សាធារណការ​និង​ដឹក​ជ ញ្ជូ​ន ខេត្ត​កំពត លោក ជី​ង គង់ បា ន​ប្រាប់ អ្នកយក​ព័ត៌មាន តាម​ទូ​រស័ ព្ទ នៅ​ថ្ងៃ​ទី​២០ ខែ មិថុនា ឆ្នាំ​២០២ ២ ដោយសារ​នៅ ខេត្ត​ព្រះសីហនុ មាន​ជញ្ជីង ជាច្រើន​កន្លែង តែ​ខ្វះ​មនុស្ស គ្រប់គ្រង ឱ្យ​ខាង​សា​ធារ ណ​ការ និង ដឹកជញ្ជូន ខេត្ត​កំពត​ជួយ​គ្រប់គ្រង ផ្នែក​រដ្ឋបាល តែ​អាជ្ញា ធរ នៅ​ខេត្ត​ព្រះសីហនុ ដដែល លោ ក​បាន​បន្តទៀតថា ខាង​AZ បាន​ប្រ គល់ ឲ្យមក​ពី​រដ្ឋាភិបាល​វិញ នៅ​ខា ង ព្រះសីហនុ ដោយសារ​នៅ​ខេត្ត​ព្រះសីហនុ មាន​ជញ្ជីង​ពីរ​បី​កន្លែង​ហើយ​ឱ្យ​ខាង​កំពត ជួយ​គ្រប់គ្រង​បន្ត​។​

​ឯកឧត្តម សេង ឈួន រដ្ឋលេខា​ធិ ការ នៃ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ទទួលបន្ទុក​គ្រប់គ្រង ជ ញ្ជី​ង បាន​ប្រាប់ អ្នកយក​ព័ត៌មាន
​តាម​ទូរស័ព្ទ​ថា ជញ្ជីង​ហ្នឹង​បន្តិច ទៀត គេ​ត្រូវ​ផ្លាស់ប្ដូរ មក​ខេត្ត​កំពត​វិញ ឯកឧត្តម បាន​បន្តទៀតថា យើ ង​សុំ​ទឹកដី​របស់​ខេត្ត ព្រះសីហនុ ដា ក់​សិន ចាំ​យើង​រក​ទីតាំង​ថ្មី ហើយ​បា ន​យកមក​ដាក់ នៅ​ខេត្ត​កំពត​វិញ​។​

​ទោះបីជា​យ៉ាង ណាក៏ដោយ មហា ជន ក៏ដូចជា​មន្ត្រីរាជការ មួយចំនួន នៅ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ បាន​នាំគ្នា​និយាយ រិះគន់​តាម​តុ នឹង ហាង​កាហ្វេ​ថា ជញ្ជីង​មួយកន្លែង​នេះ ដាក់​ជា​ច្រើន​ឆ្នាំ កន្លង​មកហើ យ នៅ​តែ​រក​ទីតាំង​ថ្មី មិនទាន់បាន មិនដឹង​មក ពី​មូលហេតុ​អ្វី ឬ​មួយ​ខេត្ត​កំពត គ្មាន​ដី​សម្រាប់ ដាក់​ទី តាំង​ជញ្ជីង ថ្លឹង​រថយន្ត​មួយ​នេះ​។​

​ប្រភព​មួយ​សូម មិន​បញ្ចេញ ឈ្មោះ​បាន​ខ្សឹបប្រាប់ អ្នកយក​ព័ត៌មាន យើ ង​ថា ជញ្ជីង​ថ្លឹង​រថយន្ត របស់​ខេត្ត កំពត ដែល​មាន​ទីតាំង នៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ដាក់​ការសង្ស័យថា មាន​លេខ កូដ​សម្ងាត់ របស់​ជញ្ជីង​នោះ​ទៀតផង ។​

​ប្រសិន​ជា​មាន​ប្រតិកម្ម​អ្វី​មួយ​កើត ឡើង ពាក់ព័ន្ធ​នឹង​ការផ្សាយ​ភ្លើង​រថយន្ត​របស់​ខេត្ត​កំពត ដាក់​ទីតាំង នៅ​ភូមិ​បឹង​វែង ឃុំ​វាលរិញ ព្រៃនប់​ខេត្ត​ព្រះសីហនុ អង្គភាព​យើងខ្ញុំ​រង់ចាំ​បកស្រាយ​ជូន រាល់​ម៉ោង​ធ្វើការ​។​