​ប្រភព​មួយ​បានដឹងថា សមត្ថកិច្ច​មិន​ដេកលក់ ព្រោះតែ​ខឹង​រថយន្ត​ដឹក​បទល្មើស !

សមត្ថកិច្ច​ជំនាញ និង​កម្លាំង​អធិកា រដ្ឋា​ន រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប បាន​សហការ​ជាមួយ កម្លាំង តំបន់​សឹក​រង ខេត្ត​កំពង់ធំ រួមជាមួយ សង្កាត់រដ្ឋបាល ព្រៃឈើ​សាលា​វិស័យ បាន​ធ្វើ​ការឃាត់​រថ យន្ត​មួយគ្រឿង ដែល​ដឹកឈើ​ចេញពី ខេត្ត​ព្រះវិហារ ឆ្លងកាត់​ទឹកដី​ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ប្រភព​មួយ​បានឱ្យដឹងថា រថយន្ត​ខាងលើ​ម៉ាក កាម​មេ​រី​ហើម ពណ៌​មាស ពាក់​ស្លាក​លេខ (​ភ្នំពេញ 2D- 7164) ។​

​ឃាត់​បាន ត្រង់​ចំណុច​ជិត​រង្វង់​មូល​តោ​៨ រូប​សំ ណាក់ អាចារ្យ​លាក់ សង្កាត់ អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ វេលា​ម៉ោង​ប្រមាណ ៨: ៣០​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ​២០២២​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹងទៀតថា វត្ថុតាង​ខាងលើ​រួមមាន​៖ រថយន្ត​ម៉ាក​កា​មេ​រី​ហើម​១​គ្រឿង ឈើ​ប្រភេ ទ​លេខ​១ សុ​ក្រំ​ចំនួន​១៥​ដុំ ស្មើនឹង ០,៨០​ម៉ែត្រគូប​។​

​ដោយឡែក​ម្ចាស់​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​ស្រ​មោ ល​។​

​បច្ចុប្បន្ន​រថយន្ត និង វត្ថុតាង​ត្រូវបាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃ ឈើ​ខាងជើង​បឹង​ទន្លេសាប​ដើម្បី​ចំណាត់ការ​បន្ត​តាម​នីតិវិធី​។​

​គួរ​រំលឹក​ផងដែរ​ថា កម្លាំង​អធិការ ដ្ឋា​ន​រដ្ឋបាល ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប បង្ក្រាប​បាន​តែ​បទ​ល្មើស តូចតាច​តែប៉ុណ្ណោះ ចំណែក​បទល្មើស​ធំៗ សមត្ថកិច្ច​និង មន្ត្រី​ជំនាញ នាំគ្នា​ដេកលក់​អស់​ហើយ​ទាន​។​