​លោក​ នាង ចំរើន មន្ត្រី​យោធា ដើ​តួ​រនាំ​ធ្យូង​ឆ្លងដែន​ទៅ​វៀត ណា​មយ៉ាង​គគ្រឹគគគ្រេង នៅ​ស្រុក​ស្នួល​

ក្រចេះ ៖ លោក នាង ចំរើន កំពុង​ប្រើប្រាស់​តួនាទី​របស់​ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​រត់ពន្ធ​ជា​ធ្យូង​នាំ​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​គគ្រឹគគគ្រេង​នៅតាម ច្រករបៀង​ប៉ុស្តិ៍​អូរ​តា​លា​វ ស្ថិតនៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​មួយ​រយៈកាល​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​រថយន្ត​ដឹក​ធ្យូង​គ្រប់​ប្រភេទ​បាន​ធ្វើ សកម្មភាព​ដឹកជញ្ជូន​ចេញពី​តំបន់​ផ្សេងៗ​ចូល​ទៅ​ស្រុក​ស្នួល​និង​រួច​នាំ​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រករបៀង​មួយចំនួន​ដូចជា​ច្រករបៀង​ដេ​៣ និង​ច្រករបៀង​ប៉ុស្តិ៍​អូរ​តា​លាវ ។ ហើយ​សកម្មភាព​នោះ​ត្រូវបាន​គេ​ធ្វើ​ចរាចរណ៍​បាន​យ៉ាង​គគ្រឹកគគ្រេង​មិន​មានកា​រំខាន​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅឡើយ ។​

​បើ​តាម​ក្រុម​អ្នកបើកបរ​ឡាន​ដឹក​ធ្យូង​ទៅ​តាម​ច្រក​ប៉ុស្តិ៍​អូរ​តា​លាវ បាន​បញ្ជាក់​ឱ្យដឹងថា គ្រប់​រថយន្ត​ដឹក​ធ្យូង​ទាំងអស់​ដែល​ចូល​ទៅ​តាម​ច្រក​ព្រំដែន​បាន​គឺ​មាន​លោក នាង ចំរើន​ដែល​ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​នៅ​ស្រុក​ស្នួល ជា​អ្នក​ប្រមូល​ទិញ​នៅត្រឹម​ព្រំដែន​ដើម្បី​នាំ​ចូល​ទៅ​វៀតណាម​ហើយ​រថយន្ត​ធំៗ​មួយចំនួន​ទៀត​ក៏​លោក​នាង ចំរើន យក​លុយ​ក្បាល​ឡាន​ដើម្បី​រត់ការ​បើក​ផ្លូវចេញចូល​ទៅ​ដែរ​។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ថា​ក្រៅ ពី​យក​លុយរាប់​ក្បាល​ឡាន​ដើ ម្បី​រត់​ការនាំ​ឆ្លងដែន​ទៅ​វៀត ណា​ម​នោះ លោក នាង ចំរើន ក៏​ត្រូវបាន​គេ​ដឹងថា​ជា​ឈ្មួញ​ដ៍​ធំ​មួយ​រកស៊ី​ប្រមូល​ទិញ​ធ្យូង​ផ្តាច់មុខ​និង​ដឹកជញ្ជូន​នាំ​ឆ្លង ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​យូរណាស់​មកហើយ ។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹក ជញ្ជូន​ធ្យូង​ទៅ​វៀតណាម ក្រុម​ការងារ​បាន​ទំនាក់ទំនង​តាម​ទូរ​សព្ទ័​ទៅ​លោក នាង​ចំរើន​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​តែ​លោក​មិន​បាន​ឆ្លើយតប​នោះ​ទេ​ដោយ​គ្រាន់តែ​ចុច​ទទួល​ទូរស័ព្ទ​ចោល ។​

​ដោយឡែក​លោក ខៀវ ប៉ូ​លីន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំ ដែន ច្រក​អូរ​តា​លាវ ក៏​មិន បាន​បញ្ជាក់​ពី​បញ្ហា​នេះ​ដែរ​ដោយ​គ្រាន់តែ​ចុច​ទទួល​ទូរ​សព្ទ័​ចោល ។