​រថយន្ត​បើក​លឿន ក្រឡាប់​បណ្តាលឱ្យ កម្មក​រ​កម្មារិនី​ជិត​៣០​រងរបួស​ធ្ងន់​ស្រាល​

ខេត្ត​កំពង់ស្ពឺ ៖ កម្មក​រ​កម្មារិនី​ចំនួន​២៧​នាក់​រងរបួស​ធ្ងន់​ស្រាល​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ បន្ទាប់​ពី​រថយន្ត​ដឹក​កម្មករ​តៃកុង បើកបរ​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុច​ផ្លូវ​កោង​ក្រឡាប់​ចាក់​មនុស្យ​ចោល រណូករណែល ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ នៅត្រង់​ចំណុច​ភូមិ​ច្រក​ពូ​ល ឃុំ​ជំ​ពូរ​ព្រឹក ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។​

​សមត្ថកិច្ច​បាន​និយាយ​ឲ្យដឹងថា​មុន​កើតហេតុ​មាន​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​សរ​ចំណុះ​២​តោន​៥​កន្លះ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​៣A.២៨១៦ ដឹក​កម្មក​រ​កម្មារិនី​ចំនួន​ជាង​៣០​នាក់ បាន​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ជា​ផ្លូវ​កោង​ហើយក៏​បាន​ក្រឡាប់​ចាក់​កម្ម​រ​កម្មារិនី​ចោល​បណ្តាលឲ្យរ​ងបួស​ធ្ងន់​ស្រាល​ចំនួន​២៧​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​។​

​ប្រភព​បាន​បន្តទៀតថា កម្មក​រ​កម្មារិនី​ដែល​រងរបួស​នោះ​ធ្ងន់​ចំនួន​១១​នាក់​ស្រាល​ចំនួន​១៦​នាក់​ត្រូវបាន​មន្ត្រី​ជំនាញ​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឧដុង្គ​។
ចំណែក​វត្ថុតាង​រថយន្ត​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រងចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕