ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រើប្រាស់ និង​ជួញដូរ​អាវុធ​ខុសច្បាប់ ព្រមទាំង​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស

​ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រើប្រាស់ និង​ជួញដូរ​អាវុធ​ខុសច្បាប់ ព្រមទាំង​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស បាន​ជា​បន្តបន្ទាប់​ដោយ​មិន​បន្ទូរដៃ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។

​សន្និសីទ​នេះ​ធ្វើឡើង ក៏​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង ឬ​ព័ត៌មាន​ជូន​ធា​រណ​ជន​ឱ្យបាន​យល់ដឹង​ពី​ការខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ នៅក្នុង​ខេត្ត​ព្រះសីហនុ​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ផងដែរ​៕