មន្ត្រីនគរបាល​ដក​ទ្វារ​ដូង ទាស់ ពាក្យ សម្តី​គ្នា​វៃ​គ្នា​បែកក្បាល អូយ​ឈាម​ជោគ​ខ្លួន

​បាត់ដំបង​ ៖ ​ទាស់​ពាក្យសំដី​រវាង​សមត្ថកិច្ច និង​សមត្ថកិច្ច ច្រកទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង បណ្តាល​ឲ្យ​វាយ​គ្នា​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ វេលា ម៉ោង ១៨: ន​០០​នាទី​។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ របស់ លោក​វរ​:​សេនីយ៍​ត្រី ហែម វិបូឡា អធិការ រង នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កំរៀង បាន​ដាក់ពាក្យ បណ្តឹង​ប្តឹង​លោក វរ​:​សេនីយ៍​ទោ ហេង គឹម​ស៊ា​ង នាយរង​ប៉ុស្តិ៍ ច្រកទ្វា​អន្តរជាតិ​ដូង ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្រើ​អំពើហិង្សា​។​

​ជាមួយគ្នា​នោះ លោក​វរ​:​សេនីយ៍​ត្រី ហែម វិបូឡា សំណូមពរ​ឲ្យ​សម​ត្ថ កិច្ច​ចាត់វិធានការ លើ​លោក​វរ​:​សេ​នី យ៍ ទោ ហេង គឹម​ស៊ា​ង​តាម​នីតិវិធី​ច្បាប់​៕