កាស៊ីណូដុះស្លែមួយកន្លែង មាន ជល់មាន់ យូគី អាប៉ោងជាដេីម បានបេីកលេងរាប់សិបឆ្នាំមកហេីយនិងសំបូរទៅដោយជនជាតិខ្មែរចូលលេងកំពុងតែគំរាមកំហែងគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ខេត្តកំពត ៖ កាសុីណូមួយកន្លែង នៅក្បែរច្រកទ្វេរភាគី កម្ពុជា-វៀតណាម “តន់ហន់” ស្ថិតនៅភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តកំពត បើកលេងល្បែងយ៉ាងរលូន ជាយូរណាស់មកហេីយ ដែលក្នុងនោះមាន សង្វៀនមាន់ យូគី អាប៉ោង និងល្បែងម៉ាសុីនជាដេីម តែហាក់បីដូចជាមិនមានការរំខានដល់មន្ត្រីជំនាញខេត្តកំពតនោះទេ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាស៊ីណូមួយនេះ បេីកលេងរាប់សិបឆ្នាំមកហេីយ មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ ហេីយអ្នកញៀនល្បែងទាំងនោះ មកពីទីជិត ទីឆ្ងាយ ដេីម្បីមកលេងល្បែងជល់មាន់ យូគី អាប៉ោង ក្នុងកាស៊ីណូខាងលេី។
បើយោងតាមប្រភពពីប្រជាពលរដ្ឋខ្លះ បានលេីកឡេីងជាមតិថា កាសុីណូខាងលើនេះ កំពុងតែបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម
ដែលពួកគាត់បានលើកឡើងថាក្នុងមួយថ្ងៃមួយថ្ងៃគេឃើញប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមកបញ្ជល់មាន់នៅកាស៊ីណូខាងលើមានចាញ់មានឈ្នះរាប់លានរៀលក្នុងមួយថ្ងៃមួយថ្ងៃខណៈពេលដែលចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនមានកម្រិតនៅឡេីយ
ហើយមតិខ្លះទៀតបានលើកឡើងថាបេី ទោះបីជាកាសុីណូនេះមានច្បាប់ក៏ដោយ ក៏មិនមែនច្បាប់អោយបើកសង្វៀនមាន់ យូគី អាប៉ោងនោះដែរ ហើយអ្នកចូលលេងជាជនជាតិខ្មែរនោះទេ។
ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានលេីកឡេីងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងកាស៊ីណូខាងលេី ព្រោះវាអាចបង្កជា អសន្តិសុខ គ្មានសុវត្ថិភាព ក្នុងការរស់នៅ ហេីយក៏អាចកេីតមានអំពេីហិង្សា ចោរកម្មជាដេីម។ ពលរដ្ឋ បានចោទជាសំនួរថា មូលហេតុអ្វី បានជាអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានបង្ក្រាបកាស៊ីណូ
មួយនេះ ឬខ្លាចអំណាចម្ចាស់កាស៊ីណូ ឬមួយមានហេតុផលផ្សេង?

ប្រជាពលរដ្ឋ សូមសំណូមពរ ដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ជាពិសេសលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តាដាក់កម្លាំង ចុះត្រួតពិនិត្យ និងមានវិធានការ
ចំពោះទីតាំងកាស៊ីណូដុះស្លែដែលកំពុងតែធ្វើអាជីវកម្មទាំងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើឲ្យប៉ះពាល់នឹងគំរាមកំហែងគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលក្រសួងមហាផ្ទៃដាក់ឲ្យមន្ត្រីក្រោមថ្នាក់ជាតិអនុវត្តទាំង 9 ចំណុចឲ្យខានតែបាន។