មានករណី ចាក់ដីលុបដៃព្រែក នៅ ភូមិគីឡូ 12 ឃុំ ឃុំកោះតូច ស្រុក ស្រុកទឹកឈូ ខេត្តកំពត រយៈពេលជាច្រើនថ្ងៃមកហើយ គេមិនទាន់ឃើញមាន សម ត្ថកិច្ច ពាក់ព័ន្ធ ក៏ដូចជា មន្រ្តីរដ្ឋបាលស្រុកណាម្នាក់ចុះមក ពិនិត្យជាក់ស្តែង នៅឡើយនោះទេ

ខេត្តកំពត៖ ប្រជាពលរដ្ឋបាន អោយដឹងថា មានករណី ចាក់ដីលុបដៃព្រែក នៅ ភូមិគីឡូ 12 ឃុំ ឃុំកោះតូច ស្រុក ស្រុកទឹកឈូ ខេត្តកំពត រយៈពេលជាច្រើនថ្ងៃមកហើយ គេមិនទាន់ឃើញមាន សម ត្ថកិច្ច ពាក់ព័ន្ធ ក៏ដូចជា មន្រ្តីរដ្ឋបាលស្រុកណាម្នាក់ចុះមក ពិនិត្យជាក់ស្តែង នៅឡើយនោះទេ។

លោក ចាន់ សុធន អភិបាលរង ស្រុកទឹក ឈូ បានថ្លែងប្រាប់ អ្នកយកព័ត៌មានថា ករណីចាក់ដីលុប ដៃព្រៃកលិចខាង លើនេះ លោក ទើបតែដឹង ដោយសារឃើញ ប្រព័ន្ធផ្សព្វផ្សាយ បានចុះផ្សាយពីបញ្ហានេះ។

លោកបានបន្តទៀតថា ពេលដែលឃើញប្រព័ន្ធផ្សព្វផ្សាយ រួចមក រូបលោកក៏បានដឹកនាំកម្លាំងនិងជំនាញពាក់ព័ន្ធចុះទៅដល់ ទីតាំងនោះតែម្ដង។

ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះ បានឲ្យដឹងថា ដីដែលគេ ចាក់លុបនេះ នៅភូមិគីឡូ 12 ឃុំកោះតូច ស្រុក ទឹកឈូ ខេត្ត កំពត អ្នកដែល ចាក់ដីលុបដៃព្រែក រំ លោភយក ធ្វើជាកម្មសិទ្ធិនោះ គេស្គាល់ ថា ឈ្មោះធី តាំងខ្លួនជាអ្នក មានលុយនិងមានអំណាច មកចាក់ រំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។
ពាក់ព័ន្ធនឹងករណី ចាក់លុបដីរដ្ឋនេះ ខាងសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកទីនោះបានទេ ដោយសារមិនស្គាល់លេខទូរសព្ទ័របស់គាត់។
លោក សរ សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់ឲ្យដឹងនៅថ្ងៃទី 19 ខែមករានេះថា លោកកំពុងនឹងចាត់ការហើយរឿងនេះ ហើយលោកហៅអ្នកដែលចាក់ដីនេះ មកធ្វើកិច្ចសន្យា និងឱ្យដាំកូនឈើឡើងវិញ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តកំពត បាននាំគ្នានិយាយថា ខេត្តកំពតជាខេត្តមួយដែលអ្នកមានអំណាចនិងមានទឹកលុយចាក់រំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិតែអាជ្ញាធរដូចជាពុំសូវយកចិត្តទុកដាក់សោះពីបញ្ហានេះ។
សម្ដេច តេជោសែន ធ្លាប់មានប្រសាសន៍រួចមកហើយថា ដាច់ខាតមិន ឱ្យចាក់លុបឬរំលោភ បំពានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិទេ ប្រសាសន៍នេះ សម្ដេចបានថ្លែងនៅ ក្នុង ពិធីបុណ្យ សមុទ្រជុំទី 2 លើកទី 8 នៅខេត្តកំពត។
តែពួកមន្ត្រីមួយចំនួន មិនយកចិត្តទុក ដាក់ ស្តាប់ប្រសាសន៍ របស់ សម្ដេចតេជោឡើយ នៅតែបន្តចាក់លុប និង រំលោភយក ដីរដ្ឋជាបន្តបន្ទាប់ ជាក់ស្ដែង នៅភូមិគីឡូ 12 ឃុំកោះតូច ស្រុកទឹកឈូខេត្តកំពតនេះតែម្ដង។A