ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​ដងទង់​ត្រូវបាន​ចោរលួច​ទ្រព្យសម្បត្តិ​អស់​មួយចំនួន ព្រឹក​ឡើង​បាន​ដឹង​

​កំពត ៖ ពលរដ្ឋ​ម្នាក់​ឈ្មោះ ពូ​ឡាំ រស់នៅ​ភូមិ ដងទង់​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត បាន​រៀប រាប់​ប្រាប់ អ្នកយក​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០ ២២​នេះ​ថា នៅផ្ទះ​របស់​គាត់​យប់ មិញ មាន​ក្រុមចោរ មួយក្រុម ការ​លួច​យក​ខោអាវ និង​ភេសជ្ជៈ​របស់គាត់ អស់​មួយចំនួន​ធំ​ផងដែរ​។​

​លោក​បាន​បន្តទៀតថា ការធ្វើ​សក ម្ម​ភាព របស់​ក្រុម​ចោរ​ទាំងនោះ មិនដឹងថា ពួក​វា​ធ្វើ​សកម្មភាព លួច​នៅ​ម៉ោង​ប៉ុន្មាន​ទេ ព្រឹក​ឡើង​បាន​ខ្ញុំ​ដឹង​ថា​បាត់​ខោអាវ​និង​ភេសជ្ជៈ​អស់​មួយចំនួន​នៅក្នុង​ធុង​ទឹកកក​។​

​ពលរដ្ឋ​ម្នាក់នេះ សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ តារា​រស់នៅ​ស្រុក​ដងទង់ សូមមេត្តា ប្រុងប្រយ័ត្ន​ទាំងអស់គ្នា នៅ​ផ្ទះ​ខ្ញុំ​យប់មិញ​មាន​ចោរ​មួយក្រុម មក​លួច​ទ្រព្យសម្បត្តិ​អស់​មួយចំនួន​តូច​ហើយ​។​

​អ្វី​ដែល​សំខាន់ នេះ​ទៅទៀត គាត់​សូម សំណូមពរ ឲ្យ​អាជ្ញាធ​រមូល ដ្ឋា​ន មេត្តា​ចុះ​ល្បាត ជា​រៀងរាល់​យប់ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​ប្រភព​មួយ​បានឱ្យដឹងថា នៅ​ស្រុក​ដងទង់ ខេត្ត​កំពត​យើង​នេះ មាន​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​កន្លែង កំពុងតែ​ធ្វើ​សកម្ម ភាព​ជា​រៀងរាល់ថ្ងៃ នៅតាម​មូល ដ្ឋា​ន​មួយចំនួន មិនដឹង​ថា​អាជ្ញាធរ​និង​សមត្ថកិច្ច មាន​វិធានការ​យ៉ាង ណា​ចំពោះ ល្បែងស៊ីសង​ទាំង នោះ​។​

​ប្រជាពលរដ្ឋ នៅ​ស្រុក​ដងទង់​មួយ ចំនួន សូម​អំពាវនាវ ឲ្យ​លោក​សុីវ ផេង អភិបាល​ស្រុក​ដងទង់ លោក ហ៊ីង ឈុំ អធិការ នគរបាល​ស្រុក​ដងទង់ លោក​ឡុង ឆា​ន្នី មេ​បញ្ជា ការ កង​រាជ​អាវុធ ហត្ថ​ស្រុក​ដងទង់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ​ច័ន្ទ ម​ធុ រិទ្ធ ស្នងការ នគរបាល ខេត្ត​កំពត លោក​ឧត្តមសេនីយ៍ កែវ សុផល មេ​បញ្ជា ការ​កងរាជអាវុធហត្ថ​ខេត្ត​កំព ត និង លោក​ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពត ជា​ពិ​សេ ស សម្ដេច ក្រឡា​ហោម សខេង ឧបនាយក រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ មេត្តា​ជួយ​មើល​ល្បែង ស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ នៅ ក្នុង​ភូមិសាស្ត្រ ស្រុក​ដងទង់​នេះ​ផង​។​

​ព្រោះ​អី​ល្បែង តាម​ប្រព័ន្ធ​អន​ឡាញ​សព្វថ្ងៃនេះ កំពុងតែ​រីកដុះដាល​ដូច​សិទ្ធិ​អញ្ចឹង តែ​មិន​ដែល​ឃើញ​សម ត្ថ​កិច្ច ឬ​អាជ្ញាធរ ចុះ​ទៅ​បង្ក្រាប​សោះ សំអាងថា ពួក​បើក​ល្បែង​ទាំងនោះ មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​អញ្ចឹង​បានជា សមត្ថ​កិ​ច​គាត់ រក្សា​ភាព​ស្ងៀមស្ងាត់ សេះ​ដាច់​យប់​អញ្ចឹង​ទាន​។​

​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ ពី​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ បាន​នៅឡើយ​នោះទេ បញ្ហា​ចោរលួច​ខោអាវ របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើនេះ ដោយសារ​ពួក​គាត់​ជាប់ រវល់​ប្រជុំ​នៅ​មន្ទីរ​បក្ស ។​