
កុមារីពីរនាក់លង់ទឹកស្លាប់ នៅចំណុចរណ្តៅដី ខេស៊ីមេនក្បែរជើងភ្នំ ស្ថិតក្នុងភូមិ ច្រកឃ្លៃ ឃុំទូកមាសខាងលិច
ក្មេងស្រីពីរនាក់បានលង់ទឹកស្លាប់ នៅចំណុចរណ្តៅដី ខេស៊ីមេនក្បែរជើងភ្នំ ស្ថិតក្នុងភូមិ ច្រកឃ្លៃ ឃុំទូកមាសខាងលិច កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀល ថ្ងៃសុក្រ១កើតខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ ត្រង់ចំណុចរណ្តៅដី ខេស៉ីមេនក្បែរជើងភ្នំ ស្ថិតក្នុងភូមិ ច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
ក្មេងស្រីរងគ្រោះទាំងពីរនាក់មានឈ្មោះ ១.ឈ្មោះ ម៉ៅ ស្រីទិត្យ ភេទ ស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្ត កំពត ២.ឈ្មោះ មុំ បរិម៉ី ភេទ អាយុ ១៤ឆ្នាំ រស់នៅភូមិ លំទំពូង ឃុំបន្ទាយមាសខាលិច ស្រុកបន្ទាយមាស ខេត្ត កំពត។ មុនកើតហេតុក្មេងស្រីរងគ្រោះទាំងពីរនាក់បាននាំគ្នាទៅលេងនៅកន្លែងកើតហេតុខាងលើ និងបានចុះលេងទឹក បណ្តាលឱ្យក្មេងស្រីម្នាក់រអិលជើងធ្លាក់ទៅក្នុងរណ្តៅទឹកជ្រៅ ឃើញដូចនេះក្មេងស្រីរងគ្រោះម្នាក់ទៀត ស្ទុះទៅជួយក៏របូតជើងធ្លាក់ទៅក្នុងរណ្តៅទឹកស្លាប់ទាំងពីរនាក់តែម្តង។
តាមការបំភ្លឺពីឈ្មោះ ខៀវ សារិទ្ធ ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជាអនុប្រធានភូមិច្រកឃ្លៃ បានបញ្ជាក់ថាៈ ខ្លួនបានដឹងពត៌មាននេះតាមរយះមេភូមិច្រកឃ្លៃ បានខលទូរស័ព្ទប្រាប់ខ្លួនថាមានក្មេងលង់ទឹកនៅដើមព្រីងខាងត្បូងផ្ទះ ពេលនោះខ្លួនក៏ទៅមើល ឃើញមនុស្សក្មេងចាស់ប្រហែល ៣០ទៅ៤០នាក់ ឈរមើល ហើយខ្លួនបានសួរក្មេងប្រុសម្នាក់ដែលមកជាមួយក្មេងស្រីរងគ្រោះ ថាលង់នៅម្តុំណា ហើយក្មេងប្រុសនោះបាននិយាយប្រាប់ថា ខ្ញុំខំជួយទាញមកលើដែរ តែជួយមិនទាន់ ក៏ស្រែកជួយតែរយះពេលជិតមួយម៉ោងទៅហើយ។
ឆ្លងតាមការពិនិត្យកន្លែងកើត សាកសព គ្រូពេទ្យ និងសមត្ថកិច្ចជំនាញ សន្និដ្ឋានបានថា ក្មេងស្រីរងគ្រោះទាំងពីរពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនពុំពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេងឡើយ ៕