មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្នាដៃ​នារី​ខ្មែរ បង្រៀន​ជំនាញ​សំអាងការ​ដល់​នារី​ខ្មែរ​រាប់​រយ​នាក់​មិន​គិតថ្លៃ ,​ថ្ងៃនេះ​ប្រគល់​វិញ្ញាប័ណបត្រ​ដល់​សិក្ខា​កាមជិត​២០០​នាក់​ដោយ​មាន​អាជ្ញាធរ​ចូលរួម​អបអរសាទរ​ផងដែរ

(​កណ្ដាល​)៖ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្នាដៃ​នារី​ខ្មែរ​ដែល​ជា​មជ្ឈមណ្ឌល​តែមួយ​គត់​នៅ​ក្រុង​តាខ្មៅ ដែល​បណ្ដុះបណ្ដាល​នារី​ខ្មែរ​ដោយ​មិន​គិត​កម្រៃ ហើយ​ថែមទាំង​ប្រគល់​វិញ្ញាប័ណបត្រ​ជូន​ដោយ​មិន​គិតថ្លៃ​សេវា​ទាំងអស់ ដែល​នេះ​ជា​ការចូលរួម​ជួយ​ជ្រោមជ្រែង​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពិតប្រាកដ ។

​ស្ថិតនៅ​ក្នុង​ឱកាស​ប្រគល់​វិញ្ញាប័ណបត្រ​ដល់​សិក្ខា​ទាំងអស់​នៅ​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ​២០២២ ដែល​មាន​វត្តមាន​ចូល​ផងដែរ​ពី​សំណាក់​លោក​ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ ,​លោក​ឌុល គោ ជា​មេភូមិ​តាខ្មៅ​៣ ជា​ការលើក​កិត្តិយស​និង​ផ្ដល់​នូវ​កម្លាំងចិត្ត​ចំពោះ​ម្ចាស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្នាដៃ​នារី​ខ្មែរ​ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ជួយ​ដល់​ស្ត្រី្ម​ខ្មែរ​ឲ្យ​មានចំណេះ​ជំនាញ​ផ្នែក​សាឡ​ន​សំរាប់​ប្រកប​របរ​ចិញ្ចឹមជីវិត ។​

​ស្ថិតក្នុង​ឱកាស​នេះ លោក​ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ​បានលើកឡើង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ដ៍​ល្អ​របស់​ម្ចាស់​មជ្ឈមណ្ឌល​ដែល​មាន​ទឹកចិត្ត​ល្អ​បង្រៀន​ដល់​នារី​ខ្មែរ​រាប់​រយ​រាប់ពាន់​នាក់​ឲ្យទទួល​បានចំណេះ​ជំនាញ​ផ្នែក​សាឡ​ន​(​សំអាងការ​)​ដោយ​យ​បង្រៀន​ពុំ​គិតថ្លៃ ហើយ​ថែមទាំង​ប្រគល់​វិញ្ញាប័ណបត្រ​ជូន​ដោយ​មិន​គិតថ្លៃ​ថែមទៀត​ផង ។​

​ជាមួយគ្នានេះ​ដែរ​លោក​ម៉ៅ មីន អគ្គនាយក​ក្រុមហ៊ុន​ស្នាដៃ​នារី​ខ្មែរ​ត្រេ​ឌី​ង និង​លោកស្រី​ហង់ វុត្ថា ជា​អគ្គនាយិកា និង​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​បច្ចេកទេស បាន​ថ្លែងថា ទាំងនេះ​ជា​ទឹកចិត្ត​ស្រលាញ់​ដល់់​កូន​ខ្មែរ​ហើយ​ចង់ឲ្យ​កូន​ខ្មែរ​ពិសេស​នារី​ខ្មែរ​មាន​ចំណេះ​ជំនាញ​ច្បាស់់លាស់​មួយ​ពិត​ប្រាក​ដើម្បី​បើក​មុខរបរ​អាជីវកម្ម​ដោយ​ខ្លួនឯង ពុំ​ចាំបាច់​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ណាមួយ​កើតឡើង​ជា​យថាហេតុ ដែល​ទាំងនេះ ជា​￸​ការជួយជ្រោមជ្រែង​និង​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​លោក​អគ្កនាយកនិង​លោកស្រី​អគ្គនាយិ​ការបាន​ថ្លែងបន្ត​ថា អរគុណ​រាជ​រដ្ឋាភិបា​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​សុខ​សន្តិភាព មាន​ការរីកចំរើន ការរីកលូតលាស់​ទៅ​មុខជា​លំដាប់ ដែល​ញ៉ាំ​￸​ង​ឲ្យ​សេដ្ឋកិច្ច​មាន​ការរីកលូតលាស់​ល្អ ហើយ​ប្រជាពលរដ្ឋ​សំបូរ​ការរៀបចំ​កម្មវិធី​ជាច្រើន​ដែល​មិន​អាច​ខ្វះ​បាន​នូវ​អ្នកជំនាញ​ផ្នែក​សំអាងការ ផាត់មុខ​ជាដើម ខណ​:​ដែល​ជំនាញ​មួយ​នេះ​ត្រូវ​ចំណាយ​ថវិការ​ច្រើន​ក្នុង​ការសិក្សា ដូច្នះ​ពួក​យើងក៍​សម្រេច​ចិត្ត​ជួយ​ដល់​ស្ត្រី​ខ្មែរ​ទាំងអស់​ដែល​ស្រលាញ់​ជំនាញ​មួយ​នេះ មក​សិក្សា​ដោយ​ឥតគិតថ្លៃ និង​នៅ​តែ​បន្ត​ផ្ដល់​នូវ​ការបង្រៀន​ដល់​ស្ត្រី​ខ្មែរ​ផ្សេងៗ​ទៀត​ដែល​មាន​បំណង​មក​ចង់​សិក្សា​លើ​ជំនាញ​នេះ ។​

​គួរ​ជម្រាប​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្នាដៃ​នារី​ខ្មែរ​សាឡ​ន បាន​បើក​បង្រៀន​ដល់​កូន​ខ្មែរលើ​ជំនាញ​មួយ​នេះ​រយ​:​ពេល​ជាង​៦​ឆ្នាំ​មកហើយ ដែល​ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​អនេក​ពី​សំណាក់​ស្ត្រី​ខ្មែរ​រាប់ពាន់​នាក់​មក​សិក្សា​លើ​ជំនាញ​នេះ​ដោយ​ឥតគិតថ្លៃ ៕