រដ្ឋបាលស្រុកកំពង់ត្រាចបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព

កំពត ៖ ព្រឹកថ្ងៃចន្ទទី០១ ខែសីហា ឆ្នាំ២០២២ លោក អូន ខនអភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្រាច បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ទិសដៅអនុវត្តខែបន្ទាប់។

កិច្ចប្រជុំមានការអញ្ជើញចូលរួមរបស់លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោកមេបញ្ជាការវរៈលេខ២ការពារព្រំដែន លោកអធិការនគរបាលស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកមេបញ្ជាការរងវរៈ៦០១ នគរបាលការពារព្រំដែនគោក លោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញស្រុក និងលោក ស្រីមេឃុំគ្រប់ឃុំ។