
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ចាត់តាំង លោក វរសេនីយ៍ទោ កែវ សីហា ដឹកនាំមន្ត្រីនគរបាលជាតិ ចុះសួរសុខទុក្ខមន្ត្រីប៉ុស្តិ៍មាត់ពាមព្រែកកោះយ៉ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ថ្ងៃចេញផ្សាយៈ August 2, 2022
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចាត់តាំង លោក វរសេនីយ៍ទោ កែវ សីហា នាយរងការិយាល័យភស្ដុភារ និងគណនេយ្យ ដឹកនាំមន្ត្រីនគរបាលជាតិចំនួន ០២នាក់ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ាន សុជាតិ មន្ត្រីប៉ុស្តិ៍មាត់ពាមព្រែកកោះយ៉ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប្រេះលលាក្បាល ហើយកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត។
ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ទោ បាននាំយកនូវអំណោយជាថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ចំនួន ៣,០០០,០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ឯក អ៊ាន សុជាតិ ផងដែរ ។