លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ប្រគល់​ជូន​គ្រួសារ​ចាស់ជរា ស្ត្រី​មេម៉ាយ និង​ជន​មាន​ពិការភាព ខ្វះខាត​ជីវភាព នៅ​ភូមិ​ឃ្លាំង​ខាងត្បូង ឃុំ​ភ្នំ​ប្រាសាទ ចំនួន​៥​គ្រួសារ

​រសៀល​ថ្ងៃ​អង្គារ ទី​០២ ខែ​សីហា ឆ្នាំ​២០២២ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​លោក​នាយករង​រដ្ឋបាល​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ភ្នំ​ប្រាសាទ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន​អភិបាល​ខេត្ត​កំពត តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ប្រគល់​ជូន​គ្រួសារ​ចាស់ជរា ស្ត្រី​មេម៉ាយ និង​ជន​មាន​ពិការភាព ខ្វះខាត​ជីវភាព នៅ​ភូមិ​ឃ្លាំង​ខាងត្បូង ឃុំ​ភ្នំ​ប្រាសាទ ចំនួន​៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ​២៥​គ​.​ក ទឹកត្រី​១​យួរ និង​ទឹកស៊ីអ៊ីវ​១​យួរ​។​