សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​

(​ភ្នំពេញ​): នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើ​ក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ភ្នំពេញ​។

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​អាស៊ាន ក៏​ដូច​ជា​ដៃគូ​សន្ទនា ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ទាំងឡាយ ហើយ​ដាក់​ចេញ​ជា​សេចក្តីសម្រេចចិត្ត​នានា​សម្រាប់​មេដឹកនាំ​កំពូល​របស់​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា សម្រេច​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។

​ខាងក្រោម​នេះ គឺជា​សុន្ទរកថា​ទាំងស្រុង​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។​