
សមត្ថកិច្ចចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានចុះរៀបចំសណ្ដាប់ធ្នាប់ តាមរយៈការពន្យល់ណែនាំដល់បងប្អូនអាជីវករលក់ដូរ ខាងមុខផ្សារលើ ប្រជាពលរដ្ឋអ្នករត់ម៉ូតូកង់បី (ផាស់អាប់) ឲ្យលក់ដូរ និងឈប់ចតយានយន្តមានរបៀបរៀបរយ
ថ្ងៃចេញផ្សាយៈ August 3, 2022
ក្រុងព្រះសីហនុ-នៅល្ងាចថ្ងៃទី០២សីហា២០២២ សមត្ថកិច្ចចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានចុះរៀបចំសណ្ដាប់ធ្នាប់ តាមរយៈការពន្យល់ណែនាំដល់បងប្អូនអាជីវករលក់ដូរ ខាងមុខផ្សារលើ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋអ្នករត់ម៉ូតូកង់បី (ផាស់អាប់) ឲ្យលក់ដូរនិងឈប់ចតយានយន្តមានរបៀបរៀបរយ ហាមលក់ដូរឬចតយានយន្តប៉ះពាល់លើផ្លូវសាធារណៈ។
បើតាមលោក គង់ សោភា អភិបាលរងក្រុងបញ្ជាក់ថា ការចូលរួមរបស់ពលរដ្ឋអ្នកលក់ដូរឬអ្នករត់ម៉ូតូកង់៣ក៏ដូចជាពលរដ្ឋប្រកបអាជីវកម្មផ្សេងទៀតតាមការរៀបចំរបស់អាជ្ញាធរគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសណ្តាប់ធ្នាប់ល្អក្នុងទីក្រុង៕