ប្រជាពលរដ្ឋ​អ្នកនេសាទ​សមុទ្រ​បាន​លើកគ្នា​មក​ដល់​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​កែប​-​ខ​ណះ​អ្នកនេសាទ​២​នាក់ បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​កែប​បាន​ហៅ​មក​សួរនាំ​)

​ប្រជាពលរដ្ឋ​អ្នកនេសាទ​ជាច្រើន​នាក់​មកពី​ភូមិ​ចំនួន ២ ភូមិ​អង្កោល​និង​ភូមិ​អំពេ​ង​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​(​ខេត្ត​កែប​)​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆាំ្ន​២០២២​នេះ​បាន​លើកគ្នា​មក​តវ៉ា​នៅ​ដល់​មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​កែប​-​ស្រប​ពេល​និង​អ្នកនេសាទ​២​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​កែប​ហៅ​មក​សួរនាំ​ក្នុងករណី​ហឹង្សា​លើទូក​នេសាទ​សមុទ្រ​ដូ​ច​គ្នា​កាលពី​ថ្ងៃ​ទី​២៧​ខែកក្កដា​ឆាំ្ន​២០២២​ថ្មីៗ​នេះ​។​

​បើ​តាម​លោក ម៉ី វុទ្ធី ភេទ​ប្រុស​អាយុ​៣៨ ឆាំ្ន​មានរ​មុខរប​ជា​អ្នកនេសាទ​អស់​រយៈពេល​២០​ឆ្នាំ បាន​លើក​ឡើង​ហើយ​បាន​និយាយ​ប្រាប់​អោយដឹង​នៅមុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែ​សីហា​ឆ្នាំ​២០២២ នេះ​ថា បងប្អូន​ប្រជាពលរដ្ឋ​អ្នកនេសាទ​ទាំងពីរ​ភូមិ​នេះ​អោយតែ​អ្នកនេសាទ​សុទ្ធ​តែ​ប្រើប្រាស់​ឧបករណ៍​ឆក់​ខុស​ច្បាប់​ទាំងអស់ ។​

​ដោយសារ​តែ​ទូក​អ្នកនេសាទ​និមួយៗ​បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​បែបនេះ​ទើប​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មួយចំនួន​រាប់​បញ្ជូ​លទាំង​នគរបាល​ការ​ពារ​ព្រំដែន​ទឹក​ទៀត​ផង​បាន​មក​យកលុយ​ដាក់​ខែ​ពី​បងប្អូន​ពលរដ្ឋ​ជា​ក្រុម​អ្នកនេសាទ​។​បើតាម​សម្ដី ពី​អ្នកនេសាទ​ដែល​មាន​ឈ្មោះ​ម៉ី វុទ្ធី បាន​និយាយ​ប្រាប់​បន្តថា​ទូក​អ្នកនេសាទ​ខ្លះ​ក៍បាន​ប្រើ​ឧបករណ៍​ឆក់​និង​ទូក​នេសាទ​ខ្លះទៀត​មិន​បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​។​ហើយ​ទូក​នេសាទ​ខ្លះ​បាន​ប្រើ​ឧបករណ៍​ឆក់​តែ​ជំនាញ​មិនបាន​ចាប់​នោះទេ​។​

​ដោយសារតែ​មាន​ការនិយម​បក្សពួក​អ្នកនេសាទ​បែបនេះហើយ​ទើប​អ្នកនេសាទ​ជាច្រើន​នាក់​មកពី​ភូមិ​ចំនួន​ពី​បានមក​ចូលរួម​ការពារ​និង​ទប់ស្កាត់​បទល្មើស​ជាក់ស្ដែង​ទូក​អ្នកនេសាទ​ដែល​បាន​ប្រើ​ឧបករណ៍​ឆក់​ត្រូវ​ដកហូត​ដុំ​ភ្លើង​និង​សម្ភារ​ឆក់​នោះ​ឡើង ។​

​លោក ម៉ី វុទ្ធី បាន​និយាយថា​ក្រុម​អ្នកនេសាទ​មកដល់​នៅមុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​កែប​ថ្ងៃនេះ​គឺ​តាម​អ្នកនេសាទ​២​នាក់​ដែល​រង​ការចោទប្រកាន់​ពី​ក្រុម​អ្នកនេសាទ​ដូច​គ្នា​ថា​បាន​បើកទូក​បុក​ទូក​អ្នករ​នេសាទ​ដូច​គ្នា​បណ្ដាលអោយ​រង​ការ​ខូច​ខាត់​នោះ ។ ប៉ុន្តែ​ការសួរនាំ​របស់​កងរាជអាវុធហត្ថ​ខេត្ត​កែប​អ្នកនេសាទ​ដែល​រង​ការចោទប្រកាន់​នោះ​គឺ​រក​មិនឃើញ​ភស្ដុតាង​អ្វី​នោះទេ ។ ទើប​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានអនុញាត​អោយ​ប្រជាពលរដ្ឋ​អ្នកនេសាន​ទាំង​ពីរ​នាក់​នោះ​ចេញ​មក​វិញ​រួម​ទាំង​ក្រុម​អ្នកនេសាទ​ដែល​បាន​រងចាំ​នៅ​ខាងក្រៅ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​កែប ក៍​បាន​វិលត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ ៕