ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​ឯកភាព​គ្នា​ប្រគល់​ដី​ឲ្យ​ភាគី​អ្នកទិញ ដើម្បី​បញ្ចប់​ទំ​ទាស់ ដណ្ដើម​សិទ្ធិ​គ្នា​កាន់កាប់​

បាត់ដំបង​៖ ប្រជាពលរដ្ឋ​ប្រាំបួន​គ្រួសារ នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាល​ពី​ម្សិលមិញ បាន​ឯកភាពគ្នា​ប្រគល់​៣០​ហិកតា មកឲ្យ​ម្ចាស់​ដើម​វិញ ដើម្បី​បញ្ចប់​ទំនាស់​ដណ្តើម​សិទ្ធិ​គ្នា​កាន់កាប់​ដី ដែល​បាន​អូសបន្លាយ​ជាច្រើន​ឆ្នាំ​។​

​ការឯកភាព​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ចំណុះ​មុខមន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ដោយ​ចុះ​កិច្ចព្រមព្រៀង​ប្រគល់ និង​ទទួល​ដី​ប្រភេទ​កសិកម្ម រវាង​តំណាង​ភាគី​ក្រុមហ៊ុន និង​អតីត​យោធិន នៅ​ក្នុង​ស្មារតី​ចែករំលែក​គ្នា និង​អនុគ្រោះ​គ្នា​ទៅវិញទៅមក ដោយ​មិន​មាន​ភាគី​ណាមួយ​ខាតបង់​ច្រើន​ឡើយ​។​

​តំណាង​ភាគី​អតីតយុទ្ធជន បាន​មានប្រសាសន៍ថា ភាគី​តំណាង​យោធិន​ទាំង​ប្រាំបួន​គ្រួសារ បាន​សម្តែង​ការសប្បាយ​រីករាយ​ចំពោះ​ដំណោះស្រាយ​

​ស្រម​តាម​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​មេ​ភូមិ​ព្រៃទទឹង និង​លោក​មេឃុំ​ឆ្នាល់​មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​លើ​កិច្ច​ឋ៊​សិន្យា​សះជា និង​បញ្ចប់​វិវាទ ហើយ​បាន​ដឹកនាំ​ក្រុម​ការងារ​ទៅពិនិត្យ និង​វាស់វែង ដល់​ទីតាំង​ជាក់ស្តែង​តែម្តង​។​

​អាជ្ញាធរ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង នា​សាលប្រជុំ​របស់​សាលា​ស្រុក នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​វិវាទ​ដីធ្លី​រវាង​ម្ចាស់​ដី និង​អ្នក​ទន្ទ្រាន​ចូល​កាន់កាប់​ដី នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ញឹក សា​រ៉ែ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ ដោយ​មាន​ការចូលរួម​ពី​ភាគី​តំណាង​ក្រុមហ៊ុន​ម្ចាស់​ដី និង​តំណាង​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការចូល​កាន់កាប់​ដី​នៅក្នុង​ចំណុច​មាន​វិវាទ​នេះ​។​

​នៅ​កិច្ចប្រជុំ​នោះ មាន​ការចូលរួម​ពី​ភាគី​តំណាង​ក្រុមហ៊ុន ជា​អ្នកទិញ​ដី ភាគី​តំណាង​ប្រជាពលរដ្ឋ​១១​គ្រួសារ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​តាម​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​លោក​អភិបាល​ស្រុក​គាស់ក្រឡ​ពេញចិត្ត​។​

​ក្រោយ​ប្រជុំ​ចប់ លោក ញឹក សា​រ៉ែ​ន អភិបាល​ស្រុក​គាស់ក្រឡ បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​លោកថា «២៧/០៧/២០២២ ស្រុក​គាស់ក្រឡ​ករណី​វិវាទ​ដីធ្លី​ដ៏​រាំ​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ក្រោយពី​មាន​ការសម្របសម្រួលរ​បស់​ក្រុមការងារ និង​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ធ្វើឲ្យ​មាន​លទ្ធផល​ផ្លែផ្កា​ល្អ​ប្រសើ ឈាន​ទៅរក​ការបញ្ចប់​វិវាទ​នៅពេល​ខាងមុខេ​»​។​

​យោង​តាម​ឯកសារ​ជាច្រើន​បានឲ្យដឹងថា ដី​របស់​ក្រុមហ៊ុន អេ​ហ្វ្រី​ខ័ល់​ឈ័រ ហ្គ្រី​ន ហ្វៀល ដែល​មាន​ទំហំ​ជាង​៤​ពាន់​ហិកតា គឺ​បាន​ទិញ​ដោយ​ចំណាយ​ប្រាក់​យ៉ាងច្រើន និង​មាន​ឯកសារ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។

​ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​មាន​ជន​ខិលខូច​មួយចំនួន បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​បំពាន​លើ​ដី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ រហូត​តុលាការខេត្ត​បាត់ដំបង ចេញ​ដីកា​ចាត់ចែង​រក្សា​ការពារ​ក៏​ដោយ ក៏​ក្រុម​ជន​ខិលខូច​ទាំងនេះ នៅ​បន្ត​សកម្មភាព​យ៉ាង​គឃ្លើន​ដដែល​។ ក្នុងនោះ​គេ​សង្កេតឃើញ​ទៀតថា មាន​បុគ្គល​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​ម្នាក់ និង​បុគ្គល​មួយចំនួនទៀត បាន​យក​ដី​របស់​ក្រុមហ៊ុន​លក់​ទៅ​ឲ្យ​ពលរដ្ឋ​យ៉ាង​អាណាធិបតេយ្យ រហូតមកដល់​បច្ចុប្បន្ន ដោយ​មិន​ខ្លាចរអា ឬ​ញញើត​នឹង​ដីកា​ចាត់ចែង​រក្សា​ការពារ​របស់​តុលាកា​ត​បាត់ដំបង​ឡើយ​។​

​ក្នុងករណី​រំលោភ​លើ​ដី​ឯកជន​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ តំណាង​ឲ្យ​ក្រុមហ៊ុនអេ​ហ្វ្រី​ខាល់​ឈ័រ​ហ្គ្រី​ន ហ្វៀល ខូ​អិល​ធី​ឌី (AGRICULTURE GREEN FIELD Co,Ltd) បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង និង​ស្នើសុំ​កំណត់​ព្រំ​រវាង​ដី​សម្បទាន​សង្គមកិច្ច និង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន ដើម្បី​ការពារ​មិនឲ្យ​ជនខិលខូច​ទន្ទ្រាន​ចូល​កាន់​កាប់ដោ​យ​ខុសច្បាប់​។​

​ឯកឧត្តម​បណ្ឌិត​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​គួរ​ទប់ស្កាត់​ក្រុម​ខិលខូច កុំឲ្យ​ប្រើ​គ្រឿងចក្រ​ឈួសឆាយ ឬ​សាងសង់​លំនៅឋាន​បំពាន​លើ​ដី​របស់​ក្រុមហ៊ុន​ទៀត ក្នុងករណី​ទំនាស់​ដីធ្លី​នេះ នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​។​

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​បញ្ជាក់​ជូន​លោក​អភិបាលរង​ស្រុក​ទៀត​ថា «​ខ្ញុំ​មក​នេះ គឺ​គ្មាន​បំណង​មក​រករឿង​នោះទេ គឺ​ខ្ញុំ​មក​ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា ព្រោះ​ភាគី​ខាង​ណា​ដោយ ក៏​ជា​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ខ្ញុំ​ចង់​ឃើញ​ភាគី​ទាំងសងខាង ទទួលបាន​លទ្ធផល​ឈ្នះៗ ដែល​ជា​គោលការណ៍​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​បន្ទាប់មកទៀត លោក ឃៀ​ម រដ្ឋា អភិបាលរង​ស្រុក​គាស់ក្រឡ និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ បាន​ដឹកនាំ​កម្លាំងចម្រុះ​ឃាត់​សកម្មភាព​ឈួសឆាយ​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ ក្នុង​តំបន់​មាន​ទំ​ទាស់ ដែល​រដ្ឋបាល​ស្រុក​កំពុងតែ​ស្វែងរក​ដំណោះស្រាយ​។​

​ក្នុងពេលនោះ លោក​អភិបាលរង​ស្រុក និង​ក្រុមការងារ​ស្រុក បាន​បញ្ឈប់​អ្នកបើកបរ​ត្រាក់ទ័រ​មួយ​គ្រឿង ដែល​កំពុង​ភ្ជួរ​រាស់​លើដី​មិន​ទាន់​ទទួល​សិទ្ធិ​កាន់កាប់​ពី​រដ្ឋា​បាល​សាលា​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​៕