មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​សូម​គោរព​ជូនពរ និង​អបអ​សាទរ​ជូន​ចំពោះ​លោក អូន ខន ដែល​ត្រូវបាន​តែងតាំង​ជា​អភិបាលស្រុក​កំពង់ត្រាច សម្រាប់​អាណត្តិ​ទី​២

ខេត្ត​កំពត ៖ នា​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កំពង់ត្រាច សូម​គោរព​ជូនពរ និង​អបអ​សាទរ​ជូន​ចំពោះ​លោក អូន ខន ក្នុងឱកាស​ដែល​រាជរដ្ឋាភិបាល​ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច សម្រាប់​អាណត្តិ​ទី​២ សូមឲ្យ​លោក​ប្រកប​ដោយ​ព​លានុភាព​ខ្លាំងក្លា បញ្ញាញាណ​ភ្លឺ​ថ្លា សុខភាព​ល្អ​បរិបូរណ៍ និង​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់ ធំធេង​ថ្មីៗ​ថែម​ទៀត​។​

​ជាថ្មី​ម្ដងទៀត​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល​វិបុល​សុខ បវរ​មហាប្រសើរ​ជូន​ចំពោះ ឯកឧត្តម​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​ជួប​តែ​មហា​វិបុល​សុខ​សុភមង្គល និង​ប្រកបដោយ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕