រថយន្ត​០៣​គ្រឿង​រង​គ្រោះថ្នាក់​ចរាច​រណ៍ នៅលើ​ផ្លូវជាតិ​លេខ ៣ ចន្លោះ​គីឡូម៉ែត្រ​១១០/១១១ នៅ​ភូមិ​ព្រេច ឃុំ​បឹង​និមល តែ​សំណាងល្អ មិន​មាន​ជនរងគ្រោះ​ទេ !

យប់​ថ្ងៃ​ពុធ​៦​កើត​ខែ​ស្រាពណ៍​ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២​ខែ​សីហា​ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​១២​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​បង្ក​ឡើង​រវាង (​រថយន្ត​និង​រថយន្ត​បើកបរ​ស្រប​ទិស​គ្នា ពី​លិច​ទៅ​ទិសខាងកើត នៅលើ​ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ​១១០/១១១ ស្ថិតនៅ​ភូមិ​ព្រេច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត ហើយ​ក៍មាន​រថយន្ត​មួយគ្រឿង​ទៀត បើកបរ​មក​បញ្ច្រាសទិស មកពី​ទិស​ខាងកើត ក៏​បាន​បុក​នឹង​រថយន្ត​សាំ​យ៉ុង​បន្តទៀត ។​

១/​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​អេន ច្រិល ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ​ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្ត​កំពត បើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​2BF0549 រង​ការខូចខាត​កំរឹតធ្ងន់ អ្នកបើកបរ​រថយន្ត​គ្មាន​របួស ។​

២/​អ្នកបើកបរ​រថយន្ត​រងគ្រោះ​ឈ្មោះ​យិន រី​ម ភេទ​ប្រស​អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ បើកបរ​រថយន្ត​ម៉ាក​ហាន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F6887 និង​សណ្តោង​រ៉ី​ម៉ក​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​4A9298 រង​ការខូចខាត​កំ​រឹត​ស្រាល ។​

៣/​អ្នកបើកបរ​រថយន្ត​រ៉ែ​ង​រ៉ូ​វើមិ​ន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​បាន​បន្សល់​ទុក្ខ​នៅ​រថយន្ត​០១​គ្រឿង​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​2Z6886​រង​ការខូចខាត​កំរឹតធ្ងន់​។​

​បញ្ជាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេៈ​ពុំ​មាន​មនុស្ស​រងរបួស​ទេ ។​

​សម្ភារៈ​ខូចខាត​រួមមាន ៖ រថយន្ត​ចំនួន​៣​គ្រឿង​ខូចខាត​កំរឹតធ្ងន់​ចំនួន​០២​គ្រឿង​ស្រាល ០១ គ្រឿង​
​។​

​រី​វត្ថុតាង​ត្រូវបាន​កំលាំង​ជំនាញ​យក​មក​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ៕