​ម៉ូតូ​មួយ​គ្រឿង​បើក​បង​មិន​ប្រយ័ត្ន បុក​រថយន្ត​ឈប់​សំចត​អស់​សាំង មិន​មាន​ភ្លើង​ស៊ីញ៉ូ បណ្តាល​ស្រី​អ្នកជិះ​ម៉ូ​ទូ​រងគ្រោះ​បាក់​កជើង​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើ​ផ្លូវជាតិ​លេខ ៣ កំពត​- ភ្នំពេញ ចន្លោះ​គីឡូ​លេខ​១៥៤ ១៥៥​ស្ថិតនៅ​ភូមិ​ភ្នំ​តូច​ឃុំ​កណ្ដោល​ស្រុក​ទឹកឈូ ខេត្ត​កំពត រវាង​ម៉ូតូ​និង​រថយន្ត (​ទឹសដៅ​ស្របគ្នា​)​ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ ម៉ូតូ​បើកបរ​ខ្វះ​ការ​ប្រុងប្រយត្ន័ ក៏​ប៉ះ​រថយន្ត​កំពុង​ឈប់​(​អស់​សាំង​) មិន​មាន​ភ្លើង​ស៊ី​ញូ ។​

​នៅ​យប់​ថ្ងៃទី​០៣​ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣​នឹង​០០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើ​ផ្លូវជាតិ​លេខ ៣ កំពត​- ភ្នំពេញ ចន្លោះ​គីឡូ​លេខ​១៥៤ ១៥៥​ស្ថិតនៅ​ភូមិ​ភ្នំ​តូច​ឃុំ​កណ្ដោល​ស្រុក​ទឹកឈូ ខេត្ត​កំពត រវាង​ម៉ូតូ​និង​រថយន្ត (​ទឹសដៅ​ស្របគ្នា​)​ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ ម៉ូតូ​បើកបរ​ខ្វះ​ការ​ប្រុងប្រយត្ន័ ក៏​ប៉ះ​រថយន្ត​កំពុង​ឈប់ (​អស់​សាំង​) មិន​មាន​ភ្លើង​ស៊ី​ញូ ។​

​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2019 ស្លាក​លេខ​កំពត 1P2126 ជិះ​មាន​គ្នា​២​នាក់ ។ យុវជន​បើកបរ​ម៉ូតូ​ដោយ​ឈ្មោះ ពុ​ន គឹម​ឆាង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ពាក់​ពួក​សុវត្ថិភាព បណ្ដាលឲ្យ​រងគ្រោះ​១​នាក់ ។ ឈ្មោះ នួន ភារម្យ ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​រងរបួស​បាក់ជើង​ខាងស្តាំ​។ ភាគី​ជនរងគ្រោះ​រស់នៅ​ភូមិ​គោ​ជិន​លេង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​ជាមួយគ្នា​។​

​ចំណែក​រថយន្ត​វេ​អង ម៉ាក ហាន់​ដាយ ពណ៌​ត្រួយ​ចេក ស្លាក​លេខ​ខាង​មុខ កំពុងចាម​3A3094​ខាងក្រោយ ភ្នំពេញ​4A1908 បើកបរ​ដោយ​ឈ្មោះ ឌិន បូ​រេ​ត ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពុងចាម​។​

​ក្រោយ​កើតហេតុ​កម្លាំង​បាន​ទាក់ទង​ហៅ​រថយន្ត​សង្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពន្ទី​ពេទ្យ​បង្អែក​ខេត្ត​កំពត​។​

​ករណី​នេះ​បណ្តាលឲ្យមាន មនុស្ស​រងរបួស​ចំនួន ១ នាក់ ស្រី​ធ្ងន់ ១ នាក់​ស្រី​
​ខូចខាត​ម៉ូតូ​ចំនួន​១​គ្រឿង​ស្រាល​
​វត្ថុតាង សោ​រថយន្ត និង​ម៉ូតូ​យក​មក​រក្សា​ទុក្ខ​បណ្តោះអាសន្ន​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កណ្ដោល ។ ចំណែក​រថយន្ត​អស់​សាំង បាន​ដាក់​សញ្ញា​សំគាល់​ការពារ​នៅ​កន្លែង​ដដែល ៕